ទុក្ខកើតព្រោះឧបធិ
ពួកបព្វជិតខ្លះ និងពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះ ខ្លះ គេសង្គ្រោះបានដោយកម្រ បុគ្គលជាអ្នកមិនខ្វល់ខ្វាយក្នុងពួក បុត្រនៃអ្នកដទៃទេ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ពួកបព្វជិតខ្លះគេសង្គ្រោះបានដោយកម្រ អធិប្បាយ ថា ពួកបព្វជិតខ្លះ ក្នុងលោកនេះ កាលបើគេឲ្យនិស្ស័យក្តី ឲ្យឧទ្ទេសក្តី ឲ្យ បរិបុច្ឆាក្តី ឲ្យចីវរក្តី ឲ្យបាត្រក្តី ឲ្យផ្តិលលោហៈក្តី ឲ្យធម្មក្រកក្តី ឲ្យតម្រង ទឹកក្តី ឲ្យកូនសោក្តី ឲ្យស្បែកជើងក្តី ឲ្យវត្ថពន្ធចង្កេះក្តី តែងមិនស្តាប់ មិន ផ្ទៀងត្រចៀក មិនតាំងចិត្តចង់ដឹង ជាអ្នកមិនព្រមស្តាប់ មិនធ្វើតាមពាក្យ ប្រព្រឹត្តច្រាស បែរមុខទៅកាន់ទីដទៃ ហេតុនោះ ( លោកពោលថា ) ពួកបព្វជិតខ្លះ គេសង្គ្រោះបានដោយកម្រ ។ ពាក្យថា ពួកគ្រហស្ថដែលនៅផ្ទះខ្លះ គឺពួកគ្រហស្ថខ្លះ ក្នុង លោកនេះ កាលបើគេឲ្យដំរីក្តី ឲ្យរថក្តី ស្រែក្តី ចម្ការក្តី ប្រាក់ក្តី មាសក្តី ឲ្យស្រុកក្តី ក្រុងក្តី ខេត្តក្តី តែងមិនស្តាប់ មិនផ្ទៀងត្រចៀក មិនតាំងចិត្ត ចង់ដឹង ជាអ្នកមិនព្រមស្តាប់ មិនធ្វើតាមពាក្យ ប្រព្រឹត្តច្រាស បែរមុខទៅកាន់ ទីដទៃ ហេតុនោះ ( លោកពោលថា ) ពួកគ្រហស្ថដែលគ្រប់គ្រងផ្ទះខ្លះ ។ ពាក្យថា បុគ្គលមិនខ្វល់ខ្វាយក្នុងពួកបុត្តនៃអ្នកដទៃ គឺបុគ្គល ទាំងអស់ លើកលែងតែខ្លួនចេញ លោកពោលក្នុងអត្ថនោះ ។ ពាក្យថា បុគ្គល ជាអ្នកមិនខ្វល់ខ្វាយក្នុងពួកបុត្តនៃអ្នកដទៃ បានសេចក្តីថា បុគ្គលជាអ្នកមិន ខ្វល់ខ្វាយ ជាអ្នកមិនក្រវើន ជាអ្នកមិនអាឡោះអាល័យ ហេតុនោះ ( លោក