ឧបធិ១០យ៉ាង

ក្បាលទី 55 · ទំព័រ 125

ថ្លឹង ពិចារណា យល់ច្បាស់ ប្រាកដ ដោយប្រក្រតីហើយ បុគ្គលសួរនូវ ប្រស្នា ដើម្បីប្រយោជន៍ប្រៀបផ្ទឹម ជាមួយនឹងពួកអ្នកប្រាជដទៃ នេះ ទិដ្ឋសំសន្ទនាបុច្ឆា ។ វិមតិច្ឆេទនាបុច្ឆា តើដូចម្តេច ។ បុគ្គលស្ទុះទៅកាន់សេចក្តីសង្ស័យ ស្ទុះទៅកាន់សេចក្តីងឿងឆ្ងល់ មានគំនិតបែកជាពីរ ដោយប្រក្រតីថា យ៉ាងនេះ ទេឬ ឬមិនមែនទេ ដូចម្តេចហ្ន៎ ប្រការដូចម្តេចហ្ន៎ បុគ្គលនោះ សួរប្រស្នា ដើម្បីកាត់សេចក្តីងឿងឆ្ងល់ នេះ វិមតិច្ឆេទនាបុច្ឆា ។ នេះ បុច្ឆា ៣ ។ បុច្ឆា ( សំនួរ ) ៣ ដទៃទៀត គឺមនុស្សបុច្ឆា អមនុស្សបុច្ឆា និម្មិតបុច្ឆា ។ មនុស្សបុច្ឆា តើដូចម្តេច ។ ពួកមនុស្សចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរប្រស្នា គឺពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកា សួរ ពួកព្រះរាជាសួរ ពួកក្សត្រសួរ ពួកព្រាហ្មណ៍សួរ ពួកវេស្សៈសួរ ពួកស ុទ្ទៈសួរ ពួកគ្រហស្ថសួរ ពួកបព្វជិតសួរ នេះ មនុស្សបុច្ឆា ។ អមនុស្សបុច្ឆា តើដូចម្តេច ។ ពួកអមនុស្ស ចូលទៅគាល់ព្រះពុទ្ធមាន ព្រះភាគ ហើយសួរប្រស្នា គឺពួកនាគសួរ ពួកគ្រុឌសួរ ពួកយក្សសួរ ពួក អសុរសួរ ពួកគន្ធព្វសួរ ពួកមហារាជសួរ ពួកព្រះឥន្ទ្រសួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ អមនុស្សបុច្ឆា ។ និម្មិតបុច្ឆា តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់និម្មិតរូបណា មាន អវ័យវៈសព្វគ្រប់ មានឥន្ទ្រិយមិនខ្វះខាត ដែលសម្រេចអំពីចិត្ត ។ រូបនិម្មិត នោះ ចូលទៅគាល់ព្រះពុទ្ធមានព្រះភាគ ហើយសួរប្រស្នា ព្រះមានព្រះភាគ