ជនមិនដឹងរមែងសាងឧបធិ

ក្បាលទី 55 · ទំព័រ 127

ត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គ ហេតុនោះ ( លោកពោលថា ) ខ្ញុំព្រះអង្គទូល សួរព្រះអង្គ ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព ។ បេ ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ ( កើត ) ព្រោះការត្រាស់ដឹង ។ ពាក្យ ថា សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ ( លោកពោលថា ) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ។