ជនល្ងង់រមែងចូលកាន់ទុក្ខរឿយៗ

ក្បាលទី 55 · ទំព័រ 127

ពាក្យថា ដូច្នេះ របស់បទថា មេត្តគូមានអាយុ ( ទូលសួរ ) ដូច្នេះ គឺជាបទតភ្ជាប់ ។ បេ ។ មេត្តគូមានអាយុ ( ទូលសួរ ) ដូច្នេះ ។ ពាក្យថា ខ្ញុំព្រះអង្គសម្គាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវ វេទ ជាអ្នកមានខ្លួនបានអប់រំហើយ អធិប្បាយថា ខ្ញុំព្រះអង្គសម្គាល់ព្រះអង្គ ថា ជាអ្នកដល់នូវវេទ សម្គាល់ព្រះអង្គថា ជាអ្នកមានខ្លួនអប់រំហើយ ខ្ញុំព្រះអង្គ សម្គាល់យ៉ាងនេះ ដឹងយ៉ាងនេះ យល់យ៉ាងនេះ ដឹងច្បាស់យ៉ាងនេះ ដឹង ចំពោះយ៉ាងនេះ ចាក់ធ្លុះយ៉ាងនេះថា ព្រះអង្គដល់នូវវេទ មានខ្លួនបានអប់រំ ហើយ ។ ព្រះមានព្រះភាគ ឈ្មោះថា ទ្រង់ដល់នូវវេទ តើដូចម្តេច ។ ញាណ ប្រាជ្ញា បញ្ញ្រិន្ទិយ បញ្ញាពល ធម្មវិចយសម្ពោជ្ឈង្គ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា វេទ ។ ព្រះមានព្រះភាគ ទៅកាន់ទីបំផុត ដល់នូវទីបំផុត នៃជាតិ ជរា និងមរណៈ ដោយវេទទាំងឡាយនោះ ទៅកាន់ ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទី ចប់ ដល់ទីចប់ ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទី ជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមាន ភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់អមតៈ ដល់អមតៈ ទៅកាន់ ព្រះនិព្វាន ដល់ព្រះនិព្វាន ។ មួយទៀត ព្រះអង្គ ឈ្មោះថា ទ្រង់ដល់ នូវវេទ ព្រោះទ្រង់ដល់នូវទីបំផុតនៃវេទទាំងឡាយ ។ មួយទៀត ព្រះអង្គ ឈ្មោះថា ទ្រង់ដល់នូវវេទ ព្រោះទ្រង់ដល់ទីបំផុតដោយវេទទាំងឡាយ មួយ វិញទៀត ព្រះអង្គ ឈ្មោះថា ទ្រង់ដល់នូវវេទ ព្រោះដឹងច្បាស់នូវធម៌ទាំង ៧ ។ គឺព្រះអង្គទ្រង់ដឹងច្បាស់សក្កាយទិដ្ឋិ ដឹងច្បាស់វិចិកិច្ឆា ដឹងច្បាស់ សីលព្វតបរាមាស ដឹងច្បាស់រាគៈ ទោសៈ មោហៈ មាន