អដ្ឋកថា គាថាទី ៩

ក្បាលទី 55 · ទំព័រ 739

ក្នុងគាថាទី ៩ គប្បីជ្រាបយោជនាដូចតទៅនេះ បព្វជិតពួកខ្លះ ត្រូវការមិនសន្តោសគ្របសង្កត់ ក៏ជា បុគ្គលដែលសង្គ្រោះបានលំបាក គ្រហស្ថទាំងឡាយ អ្នកគ្រប់គ្រងផ្ទះយ៉ាង នោះ ក៏ជាបុគ្គលដែលសង្គ្រោះបានលំបាក អាត្មារង្កៀសនូវភាពដែលបុគ្គល ដទៃសង្គ្រោះបានដោយក្រនោះ ទើបប្រារព្ធវិបស្សនា ហើយសម្រេចបច្ចេកពោធិញ្ញាណ ។ បទដ៏សេស គប្បីជ្រាបដោយន័យមុននោះឯង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសដូចតទៅនេះ បទថា អនស្សវា បានដល់ ជាបុគ្គលមិនស្តាប់នូវពាក្យ ។ បទថា អវចនករា បានដល់ ប្រដៅ ក្រ ។ បទថា បដិលោមវុត្តិនោ បានដល់ មានប្រក្រតីពោលពាក្យគ្រោត គ្រាត អធិប្បាយថា ប្រាថ្នានឹងតតាំងនោះឯង ។ បទថា អញ្ញេនេវ មុខំ ករោន្តិ សេចក្តីថា ឃើញអ្នកឲ្យឱវាទហើយ បែរមុខទៅកាន់ទិសដទៃ ។ បទថា អព្យាវដោ ហុត្វា បានដល់ គប្បីជាអ្នកមិនដាក់ចិត្ត ។ បទថា អនបេក្ខោ ហុត្វា បានដល់ ជាអ្នកមិនមិនអាល័យ ។