មិនគប្បីសាងឧបធិ

ក្បាលទី 55 · ទំព័រ 740

វីរបុរស លះបង់វត្ថុទាំងឡាយជាគ្រឿងប្រាកដរបស់ គ្រហស្ថ កាត់ចំណងរបស់គ្រហស្ថទាំងឡាយ ដូចរលួសផ្អុងដែល ជម្រុះស្លឹក គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា លះបង់វត្ថុទាំងឡាយជាគ្រឿងប្រាកដរបស់គ្រហស្ថ សេចក្តីថា សក់ ពុកមាត់ ពុកចង្កា កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងអាភរណៈ គ្រឿងប្រដាប់ សំពត់ គ្រឿងដណ្តប់ ឈ្នួតក្បាល គ្រឿង ដុសខាត់ ការគក់រឹតនួត ការផ្ងូត ការគក់ច្របាច់ កញ្ចក់ ប្រដាប់សម្រាប់បន្តក់ កម្រងផ្កា និងគ្រឿងលាបស្រឡាប គ្រឿងលំអិតសម្រាប់ប្រស់មុខ គ្រឿង សម្រាប់លុបលាងមុខ គ្រឿងចងដៃ គ្រឿងចងជុក ដំបង បំពង់ថ្នាំ ព្រះខ័ន ឆត្រ ស្បែកជើង ក្បាំងមុខ ស្នៀតសក់ ស៊ែ សំពត់សវែង និងខ្លី លោកហៅ ថា វត្ថុជាគ្រឿងប្រាកដរបស់គ្រហស្ថ ។ ពាក្យថា លះបង់វត្ថុទាំងឡាយជា គ្រឿងប្រាកដរបស់គ្រហស្ថ គឺទម្លាក់ចោល ដាក់ចោល ជម្រុះចោល ហេតុ នោះ ( លោកពោលថា ) លះបង់វត្ថុទាំងឡាយជាគ្រឿងប្រាកដ ។ ពាក្យថា ដូចរលួសផ្អុងដែលជម្រុះស្លឹក សេចក្តីថា ស្លឹក ទាំងឡាយរបស់រលួសផ្អុងដែលរបេះ ដាច់ ជ្រុះយ៉ាងណា វត្ថុទាំងឡាយជា គ្រឿងប្រាកដរបស់គ្រហស្ថ នៃព្រះបច្ចេកសម្ពុទ្ធនោះ ក៏ដាច់ជ្រុះយ៉ាងនោះដែរ ហេតុនោះ ( លោកពោលថា ) ដូចរលួសផ្អុងដែលជម្រុះស្លឹក ។ ពាក្យថា វីរបុរសកាត់ចំណងរបស់គ្រហស្ថទាំងឡាយ អធិប្បាយថា ឈ្មោះថា វីរបុរស ព្រោះហេតុមានសេចក្តីព្យាយាម ។ ឈ្មោះ ថាវី របុរស ព្រោះហេតុជាអ្នកអាច ។ ឈ្មោះថា វីរបុរស ព្រោះហេតុញ៉ាំង សេចក្តីព្យាយាមឲ្យកើត ។ ឈ្មោះថា វីរបុរស ព្រោះហេតុមានចិត្តអង់អាច ។ ឈ្មោះថា វីរបុរស ព្រោះហេតុជាអ្នកហាន ។ ឈ្មោះថា វីរបុរស ព្រោះ ហេតុជាអ្នកមោះមុត មិនខ្លាច មិនរន្ធត់ ម