តណ្ហាជាវិសត្តិកា
ក្បាលទី 55 · ទំព័រ 141
ពាក្យថា បុគ្គលល្ងង់ខ្លៅ ( នោះ ) រមែងបានទុក្ខរឿយៗ ត្រង់ពាក្យថា រមែងបានទុក្ខរឿយៗ គឺដល់ ចូលដល់ ចូលទៅដល់ កាន់យក ស្ទាបអង្អែល ជាប់ជំពាក់ចំពោះជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោនមស្សុបាយាសទុក្ខរឿយៗ ហេតុនោះ ( ទ្រង់ត្រាស់ ថា ) រមែងបានទុក្ខរឿយៗ ។