តណ្ហាជាអកុសលមូល
ពាក្យថា ល្ងង់ខ្លៅ គឺជាអ្នកល្ងង់ វង្វេង មិន ចេះ តាំងនៅក្នុងអវិជ្ជា ជាអ្នកគ្មានញាណ មិនឈ្វេងយល់ ឥតប្រាជ្ញា ហេតុ នោះ ( ទ្រង់ត្រាស់ថា ) បុគ្គលល្ងង់ខ្លៅ ( នោះ ) រមែងបានទុក្ខរឿយៗ ។ អធិប្បាយពាក្យថា ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ មិន គប្បីធ្វើនូវឧបធិឡើយ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះ ដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលកាល ឃើញច្បាស់នូវទោសនុ៎ះ ក្នុងឧបធិទាំងឡាយ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ព្រោះហេតុនោះ ។ ពាក្យថា កាលដឹងច្បាស់ គឺកាលដឹងច្បាស់ កាលដឹង ទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា សង្ខារទាំងពួងមិន ទៀង កាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា សង្ខារទាំងពួង ជាទុក្ខ ថាធម៌ទាំងពួង ជាអនត្តា ។ បេ ។ កាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ ធ្លុះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់ នោះ មានកិរិយារលត់ទៅវិញជាធម្មតា ។ ពាក្យថា មិនគប្បីធ្វើឧបធិឡើយ គឺមិនគប្បីធ្វើតណ្ញូបធិ មិនគប្បីធ្វើទិដ្ឋូបធិ មិនគប្បីធ្វើកិលេសូបធិ មិនគប្បី ធ្វើកម្មូបធិ មិនគប្បីធ្វើទុច្ចរិតូបធិ មិនគប្បីធ្វើអាហារូបធិ មិនគប្បីធ្វើបដិឃូបធិ មិនគប្បីធ្វើឧបធិ គឺឧបាទិន្នធាតុ ៤ មិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យ កើតព្រម មិនគប្បីបង្កើតនូវឧបធិ គឺអាយតនៈខាងក្នុង ៦ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ មិនគប្បីធ្វើឧបធិឡើយ ។