សិក្ខា៣យ៉ាង

ក្បាលទី 55 · ទំព័រ 177

នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើង បាន ដុតដោយភ្លើង គឺញាណហើយ នរៈនោះ លោកហៅថា អ្នកប្រាសចាក តណ្ហា លះចោលតណ្ហា ខ្ជាក់ចោលតណ្ហា ផុតចាកតណ្ហា បន្សាត់ចោល តណ្ហា រលាស់ចេញចាកតណ្ហា ប្រាសចាករាគៈ លះចោលរាគៈ ខ្ជាក់ចោល រាគៈ ផុតចាករាគៈ បន្សាត់ចោលរាគៈ រលាស់ចេញចាករាគៈ មិនមាន សេចក្តីប្រាថ្នា រលត់ទុក្ខ មានចិត្តត្រជាក់ សោយសុខ មានចិត្តត្រជាក់ ហេតុនោះ ( ទ្រង់ត្រាស់ថា ) នរៈនោះ ប្រាសចាកតណ្ហា ។ ពាក្យថា មិន មានសេចក្តីតានតឹង សេចក្តីថា រាគៈ ជាសេចក្តីតានតឹង ទោសៈ ជាការ តានតឹង មោហៈ ជាការតានតឹង កោធៈ ជាការតានតឹង ឧបនាហៈ ជាការ តានតឹង ។ បេ ។ ការតាក់តែងនូវអកុសលទាំងពួង ជាការតានតឹង ។ សេចក្តី តានតឹងទាំងនុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើ មិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ នរៈនោះ លោកហៅ ថា អ្នកមិនមានសេចក្តីតានតឹង ។ ពាក្យថា មិនមានសេចក្តីប៉ុនប៉ង សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប៉ុនប៉ង បានដល់ រាគៈ រាគៈមានកម្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា គឺសេចក្តីប៉ុនប៉ងនោះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយ ភ្លើង គឺញាណហើយ នរៈនោះ លោកហៅថា អ្នកមិនមានសេចក្តីប៉ុនប៉ង ។ ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើម ការចម្រើនឡើង ការកើតប្រាកដនៃខន្ធ ការបានចំពោះនូវអាយតនៈនៃ