និព្វាននៃខ្លួន
បទថា ន មង្កុ ហោតិ បានដល់ ទ្រង់មានព្រះភក្ត្រមិន ខុសប្រក្រតី ។ បទថា អប្បតិដ្ឋីនចិត្តោ បានដល់ មិនមានព្រះហបឫទ័យ ប្រព្រឹត្តទៅដោយអំណាចទោសៈ ។ បទថា អទិនមនសោ បានដល់ មាន ព្រះហបឫទ័យមិនរួញរា ។ បទថា អព្យាបន្នចេតសោ បានដល់ មិនមានព្រះហ្ឫទ័យ ស្អុយរលួយ ។ បទថា ទិដ្ឋេ ទិដ្ឋមត្តោ បានដល់ ត្រឹមតែឃើញ រូបារម្មណ៍ដែលជាវិស័យនៃចក្ខុបុណ្ណោះ ។ ពណ៌ដែលឃើញដោយចក្ខុ ត្រឹមតែ ជាអារម្មណ៍បុណ្ណោះ មិនមានអ្នកធ្វើ ឬអ្នកឲ្យធ្វើ ។ ក្នុងសំឡេងដែលបាន ឮជាដើម ក៏ន័យនេះដូចគ្នា ។ ម្យ៉ាងទៀត បទថា ទិដ្ឋេ លោកសម្តែងវណ្ណាយតនៈ ដោយការប្រកប ជាមួយការឃើញ សម្តែងសទ្ទាយតនៈ ដោយប្រកបជាមួយការស្តាប់ សម្តែង ឃានាយតនៈ ជិវ្ហាយតនៈ និងកាយាយតនៈ ដោយប្រកបជាមួយការជ្រាប ។ លោកសម្តែងគន្ធៈ ជាអាយតនៈនៃឃានៈ សម្តែងរស ជាអាយតនៈនៃជិវ្ហាស ម្តែងផោដ្ឋព្វៈ គឺបឋវី តេជោ វាយោ ជាអាយតនៈនៃកាយ សម្តែងធម្មាយតនៈ ដោយការប្រកបជាមួយការដឹងច្បាស់ ។ បទថា ទិដ្ឋេ អនូបយោ បានដល់ វៀរចាកការជាប់ដោយរាគៈក្នុងរូបដែលឃើញដោយចក្ខុវិញ្ញាណ ។ បទថា អនបយោ បានដល់ វៀរចាកសេចក្តីក្រោធ មិនមានបដិឃៈ ។ បទថា អនិស្សិតោ បានដល់ មិនជាប់ទៅដោយតណ្ហា ។ បទថា អប្បដិពទ្ធោ បានដល់ មិនជាប់ជំពាក់ដោយមានះ ។ បទថា វិប្បមុត្តោ បានដល់ ផុតចាកអារម្មណ៍ទាំងពួង ។ បទថា វិសញ្ញុត្តោ បានដល់ ទ្រង់ប្រាសចេញ ហើយចាកកិលេសតាំងនៅ ។ បទថា សំវិជ្ជតិ ភគវតោ ចក្ខុ សេចក្តីថា ព្រះមានព្រះភាគទ្រង់បានមំសចក្ខុតាមប្រក្រតី ។ បទថា បស្សតិ បានដល់ ទ្រង់ឃើញ ទ្រង់ទត ។ បទថា ចក្ខុនា រូបំ បានដល់ ទ្រង់ឃើញរូបារម្មណ៍ ដោយចក្ខុវិញ្ញាណ ។ បទថា ឆន្ទរាគោ បានដល់ ការពេញចិត្តដោយ អំណាចតណ្ហា