អដ្ឋកថា គាថាទី ១ និងទី ២
ក្បាលទី 55 · ទំព័រ 752
អធិប្បាយពាក្យថា តាមពិត យើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ ត្រង់ពាក្យថា តាមពិត គឺពាក្យពោលដោយចំណែកមួយ ជាពាក្យពោលដោយឥតមានសង្ស័យ ជាពាក្យពោលដោយឥតងឿងឆ្ងល់ ជា ពាក្យមិនបែកជាពីរ ជាពាក្យមិនព្រែកជាពីរ ជាពាក្យប្រកបអស់ជើង ជាពាក្យ មិនខុស ពាក្យថា តាមពិតនុ៎ះ ជាពាក្យកំណត់ ។ ពាក្យថា ការបរិបូណ៌ដោយ សម្លាញ់ សេចក្តីថា ដែលហៅថា ការបរិបូណ៌ដោយសម្លាញ់ប្រកបដោយ អសេក្ខសីលក្ខន្ធ ប្រកបដោយអសេក្ខសមាធិក្ខន្ធ ដោយអសេក្ខប្បញ្ញាខន្ធ ដោយអសេក្ខវិមុត្តិក្ខន្ធ ដោយអសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ ។ ពាក្យថា តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសម្លាញ់ហើយ គឺយើងសរសើរ សើច កោត ថ្លែងគុណនូវការបរិបូណ៌ដោយសម្លាញ់ ហេតុនោះ ( លោកពោលថា ) តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសម្លាញ់ហើយ ។