ទេវតា៣យ៉ាង
ពាក្យថា គួរគប់រកសម្លាញ់មានគុណប្រសើរជាងខ្លួន និង សម្លាញ់មានគុណស្មើនឹងខ្លួន អធិប្បាយថា សម្លាញ់ជាបុគ្គលប្រសើរជាង ដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ សម្លាញ់ជាបុគ្គល ស្មើដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ បុគ្គលត្រូវសេព គប់ ត្រូវគប់រក ត្រូវចូលទៅអង្គុយជិត ត្រូវសាកសួរ ត្រូវដេញដោលនូវ សម្លាញ់មានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន ហេតុនោះ ( លោកពោលថា ) បុគ្គលគួរគប់រកសម្លាញ់មានគុណប្រសើរជាងខ្លួន និង សម្លាញ់មានគុណស្មើនឹងខ្លួន ។ ពាក្យថា បើរកមិនបានសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នក បរិភោគភោជនមិនមានទោស អធិប្បាយថា បុគ្គលបរិភោគភោជនប្រកបដោយ ទោសក៏មាន បុគ្គលបរិភោគភោជនមិនមានទោសក៏មាន ។ ចុះបុគ្គលបរិភោគភោជនប្រកបដោយទោស តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ បាន ជួប ប្រទះ ពើបពះ ប្រសព្វដោយអធម៌មិនរាបទាប ហើយចិញ្ចឹមជីវិត គឺកិរិយាបំភាន់ កិរិយារួសរាវ កិរិយាបញ្ឆិតបព្ឆ្ផោៀង កល ល្បិច កិរិយាស្វែងលាភដោយលាភ ដោយការឲ្យឈើ ឲ្យឫស្សី ឲ្យស្លឹកឈើ ឲ្យផ្កាឈើ ឲ្យគ្រឿងសម្រាប់ងូត ឲ្យលម្ហិត ឲ្យដីស្អិត ឲ្យឈើស្ទន់ ឲ្យទឹក សម្រាប់លុបមុខ ដោយការបន្ទាបខ្លួនចំពោះត្រកូល ដោយសម្តីដូចជាសម្ល សណ្តែកបាយ ដោយការបី-ពបញ្ចិះសេះកូនត្រកូល ដោយការស៊ីសាច់ខ្នងគេ ដោយវត្ថុវិជ្ជា តិរច្ឆានវិជ្ជា អង្គវិជ្ជា នក្ខត្តវិជ្ជា ដោយធ្វើទូតេយ្យកម្ម ហើយ ទៅដោយការទៅកាន់ទីដែលគេប្រើទៅ ដោយការបម្រើគេដោយស្មង ដោយ វេជ្ជកម្ម ទូតកម្ម ដោយដុំបាយតបដុំបាយ ដោយការឲ្យវត្ថុដែលគេឲ្យដល់ខ្លួន វិញ នេះ លោកហៅថា បុគ្គលបរិភោគភោជនប្រកបដោយទោស ។