ទ្រព្យគឺសទ្ធា

ក្បាលទី 55 · ទំព័រ 758

បុគ្គលឃើញកងមាសទាំងពីរ ដ៏ភ្លឺផ្លេកៗ ដែល កម្មារបុត្តធ្វើសម្រេចល្អហើយ ទង្គិចគ្នាព្ធដ៏ដៃ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ឃើញកងមាសដ៏ភ្លឺផ្លេកៗ គឺឃើញ មើល ស្ទង់ ត្រួត បញ្ជាក់ ធ្វើឲ្យច្បាស់ ។ ពាក្យថា មាស គឺជាតរូប ។ ពាក្យថា ភ្លឺផ្លេកៗ គឺស្អាត ផូរផង់ ហេតុនោះ ( លោកពោលថា ) ឃើញកងមាសដ៏ភ្លឺផ្លេកៗ ។ ពាក្យថា ដែលកម្មារបុត្តធ្វើសម្រេចល្អហើយ សេចក្តីថា ជាងមាស លោកហៅថា កម្មារបុត្ត ។ ពាក្យថា ដែលកម្មារបុត្តធ្វើសម្រេច ល្អហើយ បានសេចក្តីថា ដែលកម្មារបុត្តឲ្យសម្រេចល្អហើយ ធ្វើល្អហើយ មានការសម្រិតសម្រាំងល្អហើយ ហេតុនោះ ( លោកពោលថា ) ដែល កម្មារបុត្តធ្វើសម្រេចល្អហើយ ។ ពាក្យថា កងមាសទាំងពីរដែលទង្គិចគ្នាព្ធដ៏ដៃ អធិប្បាយថា ហត្ថ លោកហៅថា ដៃ ។ កងមាសទាំងពីរព្ធដ៏ដៃមួយ ទង្គិចគ្នាយ៉ាងណា ពួកស ត្វតែងទង្គិចដោយអំណាចតណ្ហា គឺទង្គិចក្នុងកំណើតតិរច្ឆាន ទង្គិចក្នុងបិត្តិវិស័យ ទង្គិចក្នុងមនុស្សលោក ទង្គិចក្នុងទេវលោក គឺថា ទង្គិច ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅកាន់គតិដោយគតិ កាន់ឧបបត្តិ ដោយឧបបត្តិ កាន់បដិសន្ធិដោយបដិសន្ធិ កាន់ភពដោយភព កាន់សង្សារ ដោយសង្សារ កាន់វដ្តៈដោយវដ្តៈ ហេតុនោះ ( លោកពោលថា ) កងមាស ទាំងពីរដែលទង្គិចព្ធដ៏ដៃ ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ហេតុ នោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា បុគ្គលឃើញកងមាសទាំងពីរដ៏ភ្លឺផ្លេកៗ ដែលកម្មារបុត្តធ្វើសម្រេច ល្អហើយ ទង្គិចគ្នាព្ធដ៏ដៃ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។