កថង្កថា

ក្បាលទី 55 · ទំព័រ 761

ការរួសរាយដោយវាចាក្តី ការជាប់ជំពាក់ក្តី ជាមួយនឹង បុគ្គលជាគម្រប់ពីររបស់អញយ៉ាងនេះ បុគ្គលកាលសម្លឹងឃើញ ភ័យនុ៎ះ ក្នុងអនាគត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា ជាមួយនឹងបុគ្គលជាគម្រប់ពីររបស់អញ យ៉ាងនេះ គឺបុគ្គលមានតណ្ហាជាគម្រប់ពីរ ។ បុគ្គលមានតណ្ហាជាគម្រប់ពីរក៏ មាន មានបុគ្គលគម្រប់ពីរក៏មាន ។ បុគ្គលមានតណ្ហាជាគម្រប់ពីរ តើដូចម្តេច ។ ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ។ បុគ្គលណា មិនបានលះបង់តណ្ហានេះ បុគ្គលនោះ លោកហៅថា មានតណ្ហាជាគម្រប់ពីរ ។ បុរសមានតណ្ហាជាគម្រប់ពីរ តែងអន្ទោលទៅអស់កាលយូរ មិន ប្រព្រឹត្តកន្លងនូវសង្សារដែលមានភាពនេះ និងភាពដទៃបានទេ ។ បុគ្គលមានតណ្ហាជាគម្រប់ពីរយ៉ាងនេះឯង ។ បុគ្គលមានបុគ្គលគម្រប់ពីរ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ រាយមាយ មានចិត្តមិនស្ងប់រម្ងាប់ មិនមែនព្រោះហេតុខ្លួន មិនមែនព្រោះហេតុដំណើរទេ ជាគម្រប់ពីរនឹងបុគ្គល មួយនាក់ក៏មាន ជាគម្រប់បីនឹងបុគ្គលពីរនាក់ក៏មាន ជាគម្រប់បួននឹងបុគ្គល បីនាក់ក៏មាន និយាយសម្ផប្បលាបៈច្រើនក្នុងទីនោះ គឺនិយាយរាជកថា ចោរកថា មហាមត្តកថា សេនាកថា ភយកថា យុទ្ធកថា អន្នកថា បានកថា វត្ថកថា មាលាកថា ញាតិកថា យានកថា គាមកថា និគមកថា នគរកថា ជនបទកថា ឥត្ថីកថា បុរិសកថា សូរកថា វិសិក្ខាកថា កុម្ភដ្ឋានកថា លោកក្ខាយិកកថា សមុទ្ទកាយិកកថា ឥតិភវាភវកថា ដូច្នេះៗ ខ្លះ បុគ្គល មានបុគ្គលជាគម្រប់ពីរយ៉ាងនេះឯង ហេតុនោះ ( លោកពោលថា ) ជាមួយនឹង បុគ្គលជាគម្រប់របស់អញយ៉ាងនេះ ។