អមតនិព្វានជាវិវេកធម៌
សក្តិធំ គឺសក្កៈជាដើម ដែលមានអានុភាពធំក្រៃលែង ។ បទថា បរិយេសិតោ សេចក្តីថា ស្វែងរក ។ បទថា កហំ ទេវទេវោ សេចក្តីថា ទេវតាក្រៃលែងជាងទេវតាទាំងឡាយ នៅក្នុងទីណា ។ បទថា នរាស់ភោ សេចក្តីថា បុរសដ៏ឧត្តម ។ ក្នុងឧទ្ទេសថា ឧទ្ធំ អធោ តិរិយញ្ចាបិ មជ្ឈេ សេចក្តីថា អនាគតកាល ហៅថា ឧទ្ធំ អតីតកាល ហៅថា អធោ បច្ចុប្បន្នកាល ហៅថា តិរិយញ្ចាបិ មជ្ឈេ ។ បទថា ឯតេសុ នន្ទិញ្ច និវេសនញ្ច បនុជ្ជ វិញ្ញាណំ សេចក្តីថា ចូរអ្នកបន្ទោបង់នូវតណ្ហា ការប្រកាន់ដោយទិដ្ឋិ និង អភិសង្ខារវិញ្ញាណ ក្នុងធម៌ជាចំណែកខាងលើជាដើមនេះ បុគ្គលកាលបន្ទោបង់ បានហើយ មិនគប្បីតាំងនៅក្នុងភព គឺថា កាលបើយ៉ាងនេះ បុគ្គលមិនគប្បី តាំងនៅក្នុងភពទាំង ២ ។ សព្ទថា បនុជ្ជ គប្បីភ្ជាប់អត្ថវិកប្បនេះថា បនុតេហិ ( ចូរបន្ទោបង់ ) ដោយប្រការដូច្នេះ ។ ចំណែកបទថា បនុទិត្វា ( កាល បន្ទោបង់ហើយ ) ក្នុងអត្ថវិកប្បនេះ គប្បីភ្ជាប់សេចក្តីថា ភវេ ន តិដ្ឋេ ( មិន គប្បីតាំងនៅក្នុងភព ) សេចក្តីថា កាលបន្ទោបង់សេចក្តីត្រេកអរ ការប្រកាន់ និងវិញ្ញាណទាំងនេះបានហើយ មិនគប្បីតាំងនៅក្នុងភពទាំង ២ យ៉ាង ។ ក្នុងបទទាំងនោះ បទថា កុសលា ធម្មា បានដល់ ធម៌ជា កុសល ទ្រង់ត្រាស់ថា ជាចំណែកខាងលើ ព្រោះលះអបាយហើយ ឲ្យបដិសន្ធិ ក្នុងខាងលើ អកុសលធម៌ ទ្រង់ត្រាស់ថា ជាចំណែកខាងក្រោម ព្រោះឲ្យ បដិសន្ធិក្នុងអបាយទាំងឡាយ អព្យាកតធម៌ ទ្រង់ត្រាស់ថា ជាចំណែកកណ្តាល