និស្ស័យ២យ៉ាង
គតំ វិញ្ញាណំ សេចក្តីថា កម្មវិញ្ញាណដែលសហគតៈដោយអនេញ្ជាភិសង្ខារ ៤ ប្រភេទ ។ បទថា នុជ្ជ បានដល់ ចូរបន្សាត់ទៅ ។ បទថា បនុជ្ជ បាន ដល់ ចូររលាស់ពេញកម្លាំង ។ បទថា នុទ បានដល់ ចូរទាញចេញ ។ បទថា បនុទ បានដល់ ដកមួយរំពេច ។ បទថា បជហ បានដល់ ចូរលះ ។ បទថា វិនោទេហិ បានដល់ ចូរធ្វើឲ្យឆ្ងាយ ។ បទថា កម្មភវញ្ច បានដល់ ចេតនា មានបុញ្ញាភិសង្ខារជាដើម ។ បទថា បដិសន្ធិកញ្ច បុនព្ភវំ សេចក្តីថា ភពថ្មី មានរូបភពជាដើមនៃ បដិសន្ធិ កាលលះបង់ ឈ្មោះថា លះបង់ដោយបឋមមគ្គ កាលបន្ទោបង់ ឈ្មោះថា បន្ទោបង់ដោយទុតិយមគ្គ កាលធ្វើឲ្យវិនាស ឈ្មោះថា ធ្វើឲ្យវិនាស ដោយតតិយមគ្គ កាលមិនឲ្យមានបែបភាព ឈ្មោះថា ឲ្យដល់នូវការមិនមាន បែបភាពដោយចតុត្ថមគ្គ ។ បទថា កម្មភវេ ន តិដ្ឋេយ្យ សេចក្តីថា មិន គប្បីតាំងនៅក្នុងអភិសង្ខារ មានបុញ្ញាភិសង្ខារជាដើម ។ បទថា ឯវំ វិហារី ជាដើម សេចក្តីថា បុគ្គលនោះ កាល បន្ទោបង់សេចក្តីត្រេកអរ ការប្រកាន់ និងវិញ្ញាណទាំងនោះហើយ មិនតាំង នៅក្នុងភព ។ ក្នុងបទទាំងនោះ បទថា ឥធេវ បានដល់ ក្នុងសាសនានេះ ឬ ក្នុងអត្តភាពនេះ ។ និទ្ទេសនៃគាថានេះ មានអត្ថងាយយល់ហើយ ។ ក្នុងឧទ្ទេសថា សុកិត្តិតំ គោតមនូបធីកំ ពាក្យថា អនូបធីកំ បានដល់ ព្រះនិព្វាន ។ មេត្តគូមាណព កាលនឹងទូលសន្ទនា ជាមួយព្រះមានព្រះភាគ សំដៅដល់ និព្វាននោះ ទើបទូលថា សុកិត្តិតំ គោតមនូបធីកំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសដូចតទៅ ក្នុងបទទាំងនោះ បទថា កិលេសា ច សេចក្តីថា កិលេសទាំងឡាយ មានរាគៈជាដើម ព្រោះ អត្ថថា ធ្វើឲ្យក្តៅក្រហាយ បញ្ចក្ខន្ធដែលជាវិបាក ព្រោះអត្ថថា ជាគំនរ និង ចេតនា គឺអភិសង្ខារ មានកុសលជាដើម លោកហៅថា គ