គប្បីឆ្លងតណ្ហា

ក្បាលទី 55 · ទំព័រ 765

ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទី ត្រេកអរនៃចិត្ត តែងញាំញីចិត្តដោយសភាពនៃរូបផ្សេងៗ បុគ្គល ឃើញទោសក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មាន រសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១ ។ បេ ។ ទាំងនេះ ហៅថា វត្ថុកាម ។ បេ ។ ទាំងនេះ ហៅថា កិលេសកាម ។ ពាក្យថា ដ៏វិចិត្រ គឺរូបមានបែបផ្សេងៗ សំឡេង មានបែបផ្សេងៗ ក្លិនមានបែបផ្សេងៗ រសមានបែបផ្សេងៗ ផោដ្ឋព្វៈមានបែប ផ្សេងៗ ។ ពាក្យថា មានរសឆ្ងាញ់ សេចក្តីថា មែនពិត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ កាមគុណ ៥ គឺអ្វីខ្លះ គឺរូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ ប្រកបដោយកាមគួរឲ្យត្រេកត្រអាល ១ សំឡេងដែលត្រូវដឹងដោយសោតៈ ១ ក្លិនដែលត្រូវដឹងដោយឃានៈ ១ រសដែលត្រូវដឹងដោយជិវ្ហា ១ ផោដ្ឋព្វៈដែលត្រូវដឹងដោយកាយ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មានភាពជាទីស្រឡាញ់ ប្រកបដោយកាមគួរឲ្យត្រ េកត្រអាល ១ ម្នាលភិក្ខុទាំងឡាយ នេះឯងកាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ សុខសោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សុខសោមនស្សនេះ តថាគតហៅថា សុខក្នុងកាម សុខដូចលាមក សុខរបស់ បុថុជ្ជន សុខមិនប្រសើរ តថាគតពោលថា បុគ្គលមិនគួរសេព មិនគួរគប់ មិនគួរចម្រើន មិនគួរធ្វើឲ្យរឿយៗ បុគ្គលគួរខ្លាចសុខនុ៎ះ ហេតុនោះ ( លោក ពោលថា ) ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ។ ពាក្យថា ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់ ចិត្ត មន