កាម២យ៉ាង

ក្បាលទី 55 · ទំព័រ 212

នៃបទថា បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណា ប្រៀនប្រដៅ គឺបពិត្រព្រហ្ម សូមព្រះអង្គប្រៀនប្រដៅ បពិត្រព្រហ្ម សូមព្រះអង្គអនុគ្រោះ បពិត្រព្រហ្ម សូមព្រះអង្គស្រោចស្រង់ ហេតុនោះ ( លោកពោលថា ) បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គប្រៀនប្រដៅ ។ ពាក្យថា ទ្រង់ព្រះករុណា គឺទ្រង់ព្រះករុណា ទ្រង់អាណិត ទ្រង់អាសូរ ទ្រង់អនុគ្រោះ ទ្រង់ស្រោចស្រង់ ហេតុនោះ ( លោកពោលថា ) បពិត្រព្រះអង្គជាព្រហ្ម សូមទ្រង់ព្រះករុណា ប្រៀនប្រដៅ ។ ពាក្យថា នូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ សេចក្តីថា អមតនិព្វាន លោកហៅថា វិវេកធម៌ បានដល់ ការរម្ងាប់សង្ខារទាំងពួង ការលះបង់ ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន ។ ពាក្យថា ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ គឺឲ្យខ្ញុំព្រះអង្គចេះដឹង ដឹងច្បាស់ យល់ច្បាស់ ចាក់ធ្លុះចំពោះ ហេតុនោះ ( លោកពោលថា ) នូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ ។ ពាក្យថា ដើម្បីកុំឲ្យខ្ញុំព្រះអង្គទើសទាក់ ដូចអាកាស គឺឲ្យខ្ញុំ ព្រះអង្គមិនទើសទាល់ មិនជាប់ជំពាក់ មិនជាប់ស្អិត ដូចអាកាស មិនទើស ទាល់ មិនជាប់ជំពាក់ មិនជាប់ស្អិត ដូច្នោះឯង ហេតុនោះ ( លោកពោល ថា ) មិនទើសទាក់ ដូចអាកាស ដោយប្រការដូច្នេះខ្លះ ។ ឲ្យខ្ញុំព្រះអង្គ មិន ត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាកដូចអាកាស មិនដិតដោយល័ខ ឬដោយល្មៀត ឬដោយវត្ថុពណ៌ខៀវ ឬដោយវត្ថុពណ៌ហង្សបាទ ដូច្នោះឯង