កិលេសឈ្មោះថាវាទបថ

ក្បាលទី 55 · ទំព័រ 779

បុគ្គលឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះ ជាចង្រៃ ជាបូស ជាឧបទ្រព ជរោគ ជាព្រួញ និងជាភ័យរបស់ អញហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យរបស់អញ អធិប្បាយថា ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់ នេះថា ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុ ទាំងឡាយ ពាក្យថា រោគនេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូសនេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ថ្ពក់នេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភាវៈជាប់ នេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភក់នេះ ជា ឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គភ៌នេះ ជាឈ្មោះនៃ កាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែពាក្យថាភ័យនេះ ជាឈ្មោះ នៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បានជាសត្វអ្នកត្រេកត្រអាល ដោយ កាមរាគនេះ ជាប់ជំពាក់ដោយឆន្ទរាគ ទើបមិនរួចចាកភ័យ ដែលមានក្នុង បច្ចុប្បន្នផង មិនរួចចាកភ័យដែលមានក្នុងបរលោកផង ព្រោះហេតុនោះ ពាក្យថា ភ័យនេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះ ហេតុតែពាក្យថា ទុក្ខនេះ ថារោគ ថាបូស ថាការថ្ពក់ ថាភាវៈជាប់ ថាភក់ ថាគភ៌នេះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បានជាសត្វអ្នក