អ្នកឈ្លាសក្នុងខន្ធ
ថា ) ឧបសីវៈមានអាយុសួរដូច្នេះ ។ ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្តកន្លងនូវ សមាបត្តិទាំង ៦ ព្ធដ៏ខាងក្រោម ហើយអាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមកជិតព្រម មានចិត្តឱនចុះ មានចិត្តឱនចុះស៊ប់ កាន់អាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ ( លោកសួរថា ) លះបង់សមាបត្តិដទៃ អាស្រ័យ អាកិញ្ចញ្ញាយតនជ្ឈាន ។ ពាក្យថា ចុះចិត្តស៊ប់ ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តីថា សញ្ញាសមាបត្តិទាំង ៧ លោកហៅថា សញ្ញាវិមោក្ខ ។ អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខដ៏ប្រសើរផង វិសេសផង ប្រសើរវិសេសផង ជា ប្រធានផង ឧត្តមផង ថ្លៃថ្លាផង ជាងសញ្ញាសមាបត្តិទាំងនោះ ។ បុគ្គលចុះ ចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ ជាកំពូល វិសេស ប្រសើរវិសេស ជា ប្រធាន ឧត្តម ថ្លៃថ្លា ដោយអធិមុត្តវិមោក្ខ ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខនោះ មានចិត្តឱនចុះក្នុងសញ្ញាវិមោក្ខនោះ មានចិត្តជឿស៊ប់ក្នុងសញ្ញាវិមោក្ខនោះ ត្រាច់ទៅកាន់សញ្ញាវិមោក្ខនោះ ច្រើនដោយសញ្ញាវិមោក្ខនោះ ធ្ងន់ក្នុងសញ្ញាវិមោក្ខនោះ ឱនទៅកាន់សញ្ញាវិមោក្ខនោះ ទោរទៅកាន់សញ្ញាវិមោក្ខនោះ ឈមទៅកាន់សញ្ញាវិមោក្ខនោះ មានសញ្ញាវិមោក្ខនោះជាអធិបតី ហេតុនោះ ( លោកសួរថា ) ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ ។ ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុង