មារសេនា
អាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ ត្រង់ពាក្យថា គប្បីតាំងនៅបានដែរឬទេ គឺជាពាក្យសួរដោយសង្ស័យ សួរដោយចិត្តបែកជាចម្ពាមពីរ សួរដោយការយល់ ច្រើនយ៉ាងថា យ៉ាងនេះទេឬៗ មិនមែនទេ ដូចម្តេចហ្ន៎ ដោយប្រការ ដូចម្តេចហ្ន៎ ហេតុនោះ ( លោកសួរថា ) គប្បីតាំងនៅបានដែរឬទេ ។ ពាក្យ ថា ក្នុងនោះ គឺក្នុងអាកិញ្ចញ្ញាយតនៈ ។ ពាក្យថា ជាអ្នកមិនឃ្លាត គឺជាអ្នក មិនបែកចេញ មិនកម្រើក មិនប្រាស មិនវិនាស មិនសាបសូន្យ ។ ឬថា ជាអ្នកមិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ ( លោក សួរថា ) បុគ្គលនោះជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាន បានដែរឬទេ ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់ សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុង សញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំង នៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាន បានដែរឬទេ ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបសីវៈ ) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់ សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុង សញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បី តាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន ។ អធិប្បាយពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំង ឡាយទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិន សល់ ឥតសល់ ពាក្យថា ទាំងពួង នេះជាពាក្យរួចរួម ។ ពាក្យថា ក្នុងកាម ទាំងឡាយ បើតាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១ ។ បេ ។ នេះហៅថា វត្ថុកាម ។ បេ ។ នេះហៅថា កិលេសកាម ។ ពាក្យថា បុគ្គល ណា មិនមានតម្រេកក្នុងកាមទាំ