រូបតណ្ហា
ក្បាលទី 55 · ទំព័រ 254
ជ្រាបហើយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសតទៅនេះ បទថា និរុទ្ធោ បាន ដល់ ដល់នូវការរលត់ ។ បទថា ឧច្ឆិន្នោ បានដល់ មានសន្តានដាច់សូន្យ ហើយ ។ បទថា វិនដ្ឋោ បានដល់ ដល់នូវការវិនាស ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងដល់ ពាក្យដែលមិនគួរពោលយ៉ាងនោះដល់ឧបសីវមាណព ទើបត្រាស់គាថាថា អដ្ឋង្គតស្ស ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា អដ្គង្គតស្ស បានដល់ រលត់ ព្រោះមិន ប្រកាន់មាំ ។ បទថា ន បមាណមត្ថិ បានដល់ មិនមានប្រមាណក្នុងរូប ជាដើម ។ បទថា យេន នំ វជ្ជុំ សេចក្តីថា ជនទាំងឡាយគប្បីពោល បុគ្គលនោះដោយកិលេស មានរាគៈជាដើមណា ។ បទថា សព្វេសុ ធម្មេសុ បានដល់ កាលធម៌ មានខន្ធជាដើមទាំងពួង ។