អាសវៈ៤យ៉ាង

ក្បាលទី 55 · ទំព័រ 256

( នន្ទៈមានអាយុទូលសួរដូច្នេះថា ) ជនទាំងឡាយ តែងពោលថា ពួកមុនិ រមែងមានក្នុងលោក ដំណើរនោះ តើ យ៉ាងណា ជនទាំងឡាយ តែងហៅបុគ្គល ដែលប្រកបដោយ ញាណ ថាជាមុនិឬ ឬក៏ហៅបុគ្គលដែលប្រកបដោយការចិញ្ចឹម ជីវិត ( ថាជាមុនិ ) ។ ពាក្យថា ពួកមុនិរមែងមានក្នុងលោក ត្រង់ពាក្យថា រមែង មាន គឺរមែងមាន មានព្រម កើតមាន ។ ពាក្យថា ក្នុងលោក គឺក្នុង អបាយលោក ។ បេ ។ ក្នុងអាយតនលោក ។ ពាក្យថា ពួកមុនិ គឺពួកអាជីវក និគ្រន្ថ ជដិល តាបស មានឈ្មោះថា មុនិ ហេតុនោះ ( លោកសួរថា ) ពួកមុនិរមែងមានក្នុងលោក ។ ពាក្យថា ដូច្នេះ របស់បទថា នន្ទៈមានអាយុ ទូលសួរដូច្នេះ គឺជាតំណបទ ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ពាក្យថា នន្ទៈ ជាឈ្មោះ ។ បេ ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុ នោះ ( មានពាក្យថា ) នន្ទៈមានអាយុទូលសួរដូច្នេះ ។ ពាក្យថា ជនទាំងឡាយតែងពោល ដំណើរនោះ តើយាង ណា ត្រង់ពាក្យថា ជនទាំងឡាយ បានដល់ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ។ ពាក្យថា ពោល គឺសម្តែង ពណ៌នា បំភ្លឺ ថ្លែង ។ ពាក្យថា ដំណើរនោះ តើយ៉ាងណា គឺការសួរដោយ សង្ស័យ សួរដោយសេចក្តីងឿងឆ្ងល់ សួរដោយការព្រែកចិត្ត សួរដោយ ចំណែកជាអនេកថា យ៉ាងនេះឬហ្ន៎ មិនមែនទេឬហ្ន៎ ដូចម្តេចទៅហ្ន៎ ដោយ ប្រការដូចម្តេចហ្ន៎ ហេតុនោះ ( លោកសួរថា ) ជនទាំងឡាយតែងពោល ដំណើរនោះ តើយ៉ាងណា ។ ពាក្យថា ជនទាំងឡាយ តែងហៅបុគ្គលដែលប្រកបដោយ ញាណ ថាជាមុនិឬ សេចក្តីថា ជនទាំងឡាយ តែងពោល សម្តែង ពណ៌នា បំភ្លឺ ថ្លែង នូវបុគ្គលដែលប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ដល់ ដល់ព្រម បរិបូណ៌ដោយអដ្ឋសមាបត្តិញ្ញាណក្តី ដោយបញ្ចអភិញ្ញាញាណ ក្តី ថាជាមុនិឬ ហេតុនោះ