អដ្ឋកថា គាថាទី ៧

ក្បាលទី 55 · ទំព័រ 781

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៧ ដូចតទៅនេះ កាម ឈ្មោះថា តិ ព្រោះជាចង្រៃ ។ ពាក្យនេះ ជា ឈ្មោះនៃហេតុវិនាសទាំងឡាយ ដែលជាចំណែកនៃអកុសលដែលចរមក ។ ព្រោះដូច្នោះ កាមគុណទាំងនេះ ក៏ឈ្មោះថា តិ ព្រោះនាំមកនូវសេចក្តី វិនាសមិនតិច និងព្រោះលិចចុះយ៉ាងធ្ងន់ ។ បូសក៏ជារបស់មិនស្អាត រមែង ហូរចេញ រមែងទុំ បែកហូរខ្ទុះចេញ ព្រោះហេតុនោះ កាមគុណទាំងនោះ ឈ្មោះថា ដូចជាបូស ព្រោះជាទីហូរចេញនៃរបស់មិនស្អាត គឺកិលេស និងព្រោះហើម ទុំបែកហូរខ្ទុះចេញដោយការកើត ការចាស់ និងការបែកធ្លាយ ។ ឈ្មោះថា ឧបទ្ទវោ ព្រោះជាប់ជំពាក់ អធិប្បាយថា ឧបទ្ទវញ៉ាំង សេចក្តីវិនាសឲ្យកើតឡើង គ្របសង្កត់នូវបុគ្គល ដែលជាប់ក្នុងកាមនោះ ។ ពាក្យនេះ ជាឈ្មោះនៃទោសទាំងឡាយ មានអាជាផែនដីជាដើម ។ ព្រោះ ដូច្នោះ ទើបកាមគុណទាំងនេះ ឈ្មោះថា ឧបទ្ទវ ព្រោះជាហេតុមិនឲ្យបុគ្គល ដល់នូវប្រយោជន៍ គឺព្រះនិព្វានដែលខ្លួនមិនទាន់ដឹងហើយ និងព្រោះជាទីតាំង នៃអន្តរាយទាំងពួង ព្រោះហេតុដែលកាមគុណទាំងនេះ ញ៉ាំងនូវការក្តៅក្រហាយ ព្រោះកិលេសឲ្យកើត ឬញ៉ាំងនូវសេចក្តីប្រាថ្នាក្នុងការមិនមានរោគ ពោល គឺភាពជាប្រក្រតីឲ្យកើតឡើង រមែងទម្លាយនូវការមិនមានរោគ គឺភាពជា ប្រក្រតីនោះឯង ដូច្នោះ ទើបកាម ឈ្មោះថា រោគ ព្រោះអត្ថថា ទម្លាយនូវ ការមិនមានរោគ ។ ម្យ៉ាងទៀត ឈ្មោះថា សល្លំ ព្រោះអត្ថថា ចាក់ចូលទៅ ខាងក្នុង ព្រោះអត្ថថា ទម្លុះខាងក្នុង និងព្រោះអត្ថថា ដកបានដោយក្រ ។ ឈ្មោះថា ភយំ ព្រោះនាំភ័យក្នុងបច្ចុប្បន្ន និងភពខាងមុខមកឲ្យ ។ បទថា មេតំ កាត់បទជា មេ ឯតំ ។ បទដ៏សេស ក្នុងទីនេះប្រាកដច្បាស់ហើយ នោះឯង ។ និគមគាថា គប្បីជ្រាបដោយន័យដូចពោលហើយនោះឯង ។