បិយរូបសាតរូបក្នុងលោក
នោះ ឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងកាត់មិនបាន កន្លងមិនបាន ប្រព្រឹត្តក ន្លងមិនបាន នូវជាតិ ជរា និងមរណៈ គឺថា ជាអ្នកមិនឃ្លាតចេញ មិន រលាស់ចេញ មិនកន្លង មិនប្រព្រឹត្តកន្លងចាកជាតិ ជរា និងមរណៈ តែង នៅវិលវល់ ក្នុងខាងក្នុងនៃជាតិ ជរា និងមរណៈ តែងវិលវល់ក្នុងខាងក្នុង នៃគន្លងសង្សារ ត្រូវជាតិជាប់តាមហើយ ត្រូវជរារឹតរួតហើយ ត្រូវព្យាធិ សង្កត់សង្កិនហើយ ត្រូវមរណៈកម្ចាត់ហើយ ឥតមានទីជ្រក ឥតមានទីពួន ឥតមានទីរពឫក ឥតមានបុគ្គលជាទីរពឫក ហេតុនោះ ( ទ្រង់ត្រាស់ថា ) តថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបាន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ( ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ ) សមណព្រាហ្មណ៍ ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះអារម្មណ៍ ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តីបរិសុទ្ធព្រោះវិធីច្រើន យ៉ាងខ្លះ សមណព្រាហ្ម៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុង សភាវៈនោះ ក៏ពិតមែនហើយ ( បុន្តែ ) តថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និង ជរាមិនបានទេ ។ ( នន្ទៈមានអាយុពោលដូច្នេះថា ) សមណព្រាហ្មណ៍ ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះ អារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះវិធីច្រើន យ៉ាងខ្លះ បពិត្រមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ បពិត្រព្រះអង្គ ទ្រង់និរទុក្ខ កាលបើ ដូច្នេះ តើនរណា ក្នុងទេវលោក និងមនុស្សលោក ទើបឆ្លងជាតិ និងជរាបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព