អដ្ឋកថា គាថាទី ៨

ក្បាលទី 55 · ទំព័រ 785

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៨ ដូចតទៅនេះ បទថា សីតំ បានដល់ រងា មាន ២ យ៉ាង គឺធាតុខាងក្នុង កម្រើកជាបច្ច័យ ១ ធាតុខាងក្រៅកម្រើកជាបច្ច័យ ១ ។ កម្តៅក៏ដូចគ្នា ។ ក្នុងបទទាំងនោះ បទថា ឌំស បានដល់ សត្វល្អិតភ្នែកលឿង ។ បទថា សរីសបេ បានដល់ សត្វលូនវារពួកណាមួយ ដែលលូនវារទៅ ។ បទ ដ៏សេស ប្រាកដច្បាស់ទាំងអស់ហើយ ។ សូម្បីនិគមគាថា ក៏គប្បីជ្រាប ដោយន័យដែលពោលហើយនោះឯង ។