ការបន្ទោបង់នូវរាគៈ
បុគ្គលដូចនាគ មានខន្ធកើតព្រមហើយ មានសម្បុរដូច ផ្កាឈូក ជាសត្វខ្ពង់ខ្ពស់ គេចចាកហ្វូង ហើយនៅក្នុងព្រៃតាម សប្បាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ដូចនាគគេចចាកហ្វូង អធិប្បាយថា ដំរីដ៏ប្រសើរ លោកហៅថា នាគ ។ ព្រះបច្ចេកសម្ពុទ្ធ ក៏ឈ្មោះនាគដែរ ។ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា នាគ ព្រោះហេតុអ្វី ។ ឈ្មោះថា នាគ ព្រោះហេតុមិន ធ្វើអំពីអាក្រក់ ។ ឈ្មោះថា នាគ ព្រោះហេតុមិនលុះ ។ ឈ្មោះថា នាគ ព្រោះហេតុមិនមក ។ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា នាគ ព្រោះហេតុមិនធ្វើអំពើអាក្រក់ តើដូចម្តេច ។ ធម៌ទាំងឡាយជាអកុសលដ៏លាមក ប្រកបដោយសេចក្តី សៅហ្មង នាំសត្វឲ្យកើតក្នុងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មាន ទុក្ខជាវិបាក ជាទីតាំងនៃជាតិ ជរា និងមរណៈតទៅ លោកហៅថា អំពើ អាក្រក់ ។ ព្រះបច្ចេកសម្ពុទ្ធ មិនធ្វើអំពើអាក្រក់តិចតួចក្នុងលោក លះបង់ កិលេស ជាគ្រឿងប្រកបទាំងពួង និងចំណងទាំងឡាយ ផុតស្រឡះ មិនជាប់ជំពាក់ ក្នុងអារម្មណ៍ទាំងពួង មិនរំភើបដោយលោកធម៌ លោកហៅថា នាគ ព្រោះទ្រង់គុណប្រាកដ ដូច្នោះ ។ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា នាគ ព្រោះហេតុមិនធ្វើនូវអំពើ អាក្រក់យ៉ាងនេះឯង ។ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា នាគ ព្រោះហេតុមិនលុះ តើដូចម្តេច ។ ព្រះបច្ចេកសម្ពុទ្ធនោះ មិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយ អំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិន លុះដោយអំណាចអនុស័យ មិនត្រូវធម៌ជាពួកនាំទៅ ដឹកទៅ បន្សាត់ទៅ កួច ទៅ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា