កាម២យ៉ាង
ប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន ។ ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះរបស់ព្រះអង្គ ទ្រង់ ស្វែងរកគុណដ៏ធំ បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ ព្រះអង្គត្រាស់ទុកល្អហើយថា តថាគតពោលថា ជនទាំងឡាយ ណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធី ច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវ តណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លង ផុតឱឃៈបាន ។ អធិប្បាយពាក្យថា ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ ត្រង់ពាក្យថា នោះ គឺខ្ញុំព្រះអង្គត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ចង់បាន ជ្រះថ្លា ប្រាថ្នា ស្រឡាញ់ ជាប់ចិត្តចំពោះពាក្យ ចំពោះកិរិយាពោល ចំពោះទេសនា ចំពោះអនុសន្ធិ របស់ព្រះអង្គ ពាក្យថា ទ្រង់ស្វែករកគុណដ៏ធំ គឺព្រះមានព្រះភាគ ទ្រង់ស្វែងរក គុណដ៏ធំ ។ ឈ្មោះថា ទ្រង់ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវសីលក្ខន្ធដ៏ធំ ឈ្មោះថា ទ្រង់ស្វែងរកគុណដ៏ធំ ព្រោះត្រូវគេស្វែងរក ថា ។ បេ ។ ព្រះពុទ្ធជាទេវតា ធំជាងទេវតា ( គង់ ) ក្នុងទីណា ព្រះពុទ្ធ ជានរៈដ៏អង់អាច ( គង់ ) ក្នុងទីណា ហេតុនោះ ( លោកពោលថា ) ខ្ញុំ ព្រះអង្គ រីករាយចំពោះពាក្យនោះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ ។