អដ្ឋកថា គាថាទី ៩

ក្បាលទី 55 · ទំព័រ 790

គាថាទី ៩ ប្រាកដហើយ ដោយអត្ថនៃបទនោះឯង ។ ក្នុង គាថានេះ មានយោជនាដូចតទៅ គាថានោះ ប្រាកដដោយសេចក្តីត្រឹមត្រូវ ( យុត្តិ ) មិនប្រាកដដោយការស្តាប់តាមគ្នាមក ។ ដំរីនេះ ឈ្មោះថា នាគ ព្រោះមិនមកកាន់ទីដែលមិនបានទូន្មាន ព្រោះទូន្មានក្នុងសីល ដែលពួកមនុស្ស ពេញចិត្ត ឬព្រោះជាសត្វមានកាយធំ យ៉ាងណា សូម្បីអាត្មាក៏ដូច្នោះ ឈ្មោះ ថា នាគ ព្រោះមិនមកកាន់ទីដែលមិនបានទូន្មាន ព្រោះមិនធ្វើបាប និងព្រោះ មិនត្រឡប់មកកាន់ភាពជាយ៉ាងនេះទៀត ព្រោះទូន្មានហើយក្នុងសីលទាំងឡាយ ដែលព្រះអរិយៈពេញចិត្ត ឬព្រោះហេតុដែលខ្លួនមានសរីរៈ គឺគុណធំ ។ ដំរី នេះ លះនូវហ្វូងហើយ នៅក្នុងព្រៃតាមពេញចិត្ត ដោយសេចក្តីសុខដែល កើតអំពីការត្រាច់ទៅម្នាក់ឯង គប្បីត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ដូច្នោះ យ៉ាងណា សូម្បីអាត្មាក៏យ៉ាងនោះ លះពួកគណៈហើយ នៅក្នុងព្រៃតាមគាប់ ចិត្ត ដោយសុខដែលមានតែការត្រេកអរក្រៃលែង ដោយចំណែកមួយ គឺ ដោយសេចក្តីសុខកើតអំពីឈាន ប្រាថ្នាសេចក្តីសុខ តាមដែលខ្លួនគប្បីរក បាននៅក្នុងព្រៃនោះ គប្បីត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ដូច្នោះ ។ ម្យ៉ាងទៀត ដំរីនោះ ឈ្មោះថា មានខន្ធកើតព្រមហើយ ព្រោះមានរាងកាយ តាំងនៅបានយ៉ាងល្អ យ៉ាងណា សូម្បីអាត្មាក៏យ៉ាងនោះ ឈ្មោះថា ជា អ្នកមានខន្ធកើតល្អហើយ ព្រោះភាពជាធំដោយសីលក្ខន្ធដែលជាអសេក្ខៈ ។ ម្យ៉ាងទៀត ដំរីនោះ ឈ្មោះថា មានខ្លួនដូចផ្កាឈូក ព្រោះមានរាងកាយដូចគ្នា នឹងផ្កាឈូក ឬព្រោះកើតក្នុងត្រកូលដំរីបទុម យ៉ាងណា អាត្មាក៏យាងនោះ ឈ្មោះថា ជា បទុមី ព្រោះមានធម៌ គឺពោជ្ឈង្គ ដូចគ្នានឹងផ្កាឈូក ឬព្រោះ កើតក្នុងផ្កាឈូក គឺអរិយជាត ។ ម្យ៉ាងទៀត ដំរីនោះ ឈ្មោះថា ឧឡារោ ព្រោះមានថាមពល និងកម្