គ្រឿងកង្វល់មានរាគៈ
បុគ្គលប្រព្រឹត្តកន្លង នូវចម្រូង គឺទិដ្ឋិទាំងឡាយ បាន សម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ មិនមានបុគ្គលដទៃ ណែនាំ ( ព្រោះដឹងថា ) អាត្មាអញមានញាណកើតហើយ គប្បី ប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ សេចក្តីថា សក្កាយទិដ្ឋិមានវត្ថុ ២០ ហៅថា ចម្រូង គឺទិដ្ឋិ ។ បុថុជ្ជនក្នុង លោកនេះ ជាអ្នកមិនចេះដឹង មិនឃើញនូវពួកព្រះអរិយៈ មិនឈ្លាសវៃក្នុង អរិយធម៌ មិនបានទូន្មានខ្លួនក្នុងអរិយធម៌ មិនឃើញពួកសប្បុរស មិន ឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងពិចារណា ឃើញរូបថាខ្លួន នូវខ្លួនថាមានរូបខ្លះ នូវរូបក្នុងខ្លួនខ្លះ នូវខ្លួនក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា សញ្ញា សង្ខារ វិញ្ញាណថាខ្លួន នូវខ្លួនថាមាន វិញ្ញាណខ្លះ នូវវិញ្ញាណក្នុងខ្លួនខ្លះ នូវខ្លួនក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរ គឺទិដ្ឋិ ព្រៃស្បាត គឺទិដ្ឋិ ផ្លូវដាច់ស្រយាល គឺទិដ្ឋិ ចម្រូង គឺទិដ្ឋិ សេចក្តីញាប់ញ័រ គឺទិដ្ឋិ ចំណង គឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការប្រកាន់មាំ ការស្ទាប អង្អែលផ្លូវខុស គន្លងខុស សេចក្តីខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ ដោយការស្វែងរកខុស ការប្រកាន់វិបរិត ការប្រកាន់វិបល្លាស ការប្រកាន់ ខុស ការប្រកាន់ថាពិត ក្នុងរបស់ដែលមិនពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មាន សភាពយ៉ាងនេះឯណា នេះ ឈ្មោះថា ចម្រូង គឺទិដ្ឋិ ។