សង្សារឈ្មោះថាស្រះ
បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការ ស្រេកឃ្លាន អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈ កម្ចាត់ចេញហើយ មិនមានសេចក្តីប្រាថ្នា ក្នុងលោកទាំងមូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមាន ការស្រេកឃ្លាន អធិប្បាយថា តណ្ហា ហៅថា សេចក្តីលោភ បានដល់ តម្រេក តម្រេកខ្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា គឺសេចក្តី លោភនោះ ព្រះបច្ចេកសម្ពុទ្ធនោះ បានលះបង់ គាស់រម្លើងឫស ធ្វើឲ្យសល់តែ ទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន ឲ្យជាធម៌លែងកើតឡើង តទៅទៀត ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា អ្នកមិនមាន លោភ ។ ពាក្យថា អ្នកមិនកុហក សេចក្តីថា កុហនវត្ថុ មាន ៣ គឺកុហនវត្ថុ បែកខាងការសេពបច្ច័យ ១ កុហនវត្ថុ បែកខាងឥរិយាបថ ១ កុហនវត្ថុ បែកខាងការខ្សឹប ១ ។ កុហនវត្ថុបែកខាងសេពបច្ច័យ តើដូចម្តេច ។ ពួកគហបតិក្នុងសាសនា នេះ និមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ភិក្ខុនោះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីគ្រប សង្កត់ មានសេចក្តីត្រូវការដោយចីវ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាស្រ័យសេចក្តីប្រាថ្នាខ្លាំង ក៏ពោលឃាត់ចីវរ ពោល ឃាត់បិណ្ឌបាត ពោលឃាត់សេនាសនៈ ពោលឃាត់គិលានប្បច្ចយ- ភេសជ្ជបរិក្ខារ ។ ភិក្ខុនោះបាននិយាយយ៉ាងនេះថា សមណៈមានប្រយោជន៍ អ្វីដោយចីវរដែលមានថ្លៃច្រើន ឯអំពើដ៏សមគួរនុ៎ះ ត្រង់សមណៈរើសកំណាត់ សំពត់អំពីព្រៃស្មសាន អំពីគំនរសំរាម ឬអំពីរានផ្សារ ធ្វើជាសង្ឃាដី ហើយទ្រទ្រង់ សមណៈមានប្រយោជន៍អ្វីដោយបិណ្ឌបាតដែលមានថ្លៃច្រើន ឯអំពើដ៏សមគួរនុ៎ះ ត្