ទីបំផុតខាងដើមនៃសង្សារមិនប្រាកដ

ក្បាលទី 55 · ទំព័រ 812

បុគ្គល គួរចៀសវាងនូវសម្លាញ់អាក្រក់ អ្នកឃើញ អំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុងអំពើមិនស្មើ មិនគួរ សេពគប់នូវបុគ្គលអ្នកខ្វល់ខ្វាយ អ្នកធ្វេសប្រហែសដោយខ្លួនឯង គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុគ្គលគួរចៀសវាងនូវសម្លាញ់អាក្រក់ សេចក្តីថា ដែលហៅថាសម្លាញ់អាក្រក់ បានដល់ សម្លាញ់ដែលប្រកបដោយមិច្ឆាទិដ្ឋិ មានវត្ថុ ១០ យ៉ាងថា ទានដែលគេឲ្យមិនមានផល បូជាធំមិនមានផល បូជាតូច មិនមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ ធ្វើអាក្រក់មិនមាន លោកនេះ មិនមាន លោកដទៃ មិនមាន មាតាមិនមានគុណ បិតាមិនមាន គុណ ពួកសត្វជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញា យ៉ាងខ្ពង់ខ្ពស់ចំពោះខ្លួន ហើយប្រកាសនូវលោកនេះ និងលោកខាងមុខ មិន មាន សម្លាញ់បែបនេះ ឈ្មោះថា សម្លាញ់អាក្រក់ ។ ពាក្យថា បុគ្គលគួរ ចៀសវាងនូវសម្លាញ់អាក្រក់ បានសេចក្តីថា បុគ្គលគួរចៀសវាង គួរវៀរលែង គួរគេចវាងនូវសម្លាញ់អាក្រក់ ហេតុនោះ ( លោកពោលថា ) បុគ្គលគួរ ចៀសវាងនូវសម្លាញ់អាក្រក់ ។ ពាក្យថា អ្នកឃើញនូវអំពើមិនមានប្រយោជន៍ អ្នកតាំងនៅក្នុង អំពើមិនស្មើ សេចក្តីថា ដែលហៅថា អ្នកឃើញនូវអំពើមិនមានប្រយោជន៍ បានខាងសម្លាញ់ដែលប្រកបដោយមិច្ឆាទិដ្ឋិ មានវត្ថុ ១០ យ៉ាងថា ទានដែល គេឲ្យមិនមានផល បូជាធំមិនមានផល ។ បេ ។ ដែលបានធ្វើឲ្យជាក់ច្បាស់ដោយ ប្រាជ្ញាយ៉ាងខ្ពង់ខ្ពស់ចំពោះខ្លួន ហើយប្រកាសនូវលោកនេះ និងលោកខាងមុខ មិនមានសម្លាញ់បែបនេះ ឈ្មោះថា សម្លាញ់អ្នកឃើញនូវអំពើមិនមាន ប្រយោជន៍ ។ ពាក្យថា អ្នកតាំងនៅក្នុងអំពើមិនស្មើ សេចក្តីថា អ្នកតាំងនៅក្នុង