ទីបំផុតខាងចុងនៃសង្សារមិនប្រាកដ
បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជា មិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ បុគ្គលបានដឹងនូវប្រយោជន៍ទាំងឡាយ ហើយ គួរកម្ចាត់នូវសេចក្តីសង្ស័យ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា បុគ្គលគួរគប់រកជនជាពហុស្សូត អ្នក ទ្រទ្រង់ធម៌ ត្រង់ពាក្យថា ជនជាពហុស្សូត គឺជនអ្នកចេះដឹងច្រើន អ្នកចងចាំ នូវសូត្រ សន្សំទុកនូវសូត្រ គឺថា ធម៌ទាំងឡាយណា មានលម្អបទដើម លម្អ កណ្តាល លម្អបទចុង ព្រមទាំងអត្ថ និងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏ បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ជននោះបានស្តាប់ ច្រើន បានទ្រទ្រង់ បានចាំស្ទាត់រត់មាត់ បានពិនិត្យមើលដោយចិត្ត បានចាក់ ធ្លុះប្រពៃដោយសេចក្តីយល់ ។ ពាក្យថា អ្នកទ្រទ្រង់ធម៌ សេចក្តីថា អ្នក ទ្រទ្រង់នូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ ។ ពាក្យថា បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ បានសេចក្តីថា បុគ្គលគួរគប់រក គួរសេព គួររាប់រក គួររាប់អាន គួរសេពចំពោះនូវមិត្តជាពហុស្សូតផង អ្នកទ្រទ្រង់ធម៌ផង ហេតុនោះ ( លោកពោលថា ) បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ។ ពាក្យថា ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ អធិប្បាយថា ជនជាមិត្តដ៏ខ្ពង់ខ្ពស់ដោយសីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ ។ ពាក្យថា មានបដិភាណ គឺជនមានបដិភាណ ៣ ពួក គឺមានបដិភាណក្នុង បរិយត្តិ ១ មានបដិភាណក្នុងបរិបុច្ឆា ១ មានបដិភាណក្នុងអធិគម ១ ។ ជនអ្នកមានបដិភាណក្នុងបរិយត្តិ តើដូចម្តេច ។ ជនខ្លះ ក្នុងសាសនា នេះ បានរៀននូវពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព