កាម២យ៉ាង

ក្បាលទី 55 · ទំព័រ 304

ក្លិន រស ផ្សព្វ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន អារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ហេតុ នោះ ( លោកសួរថា ) បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នាទេ ឬនៅ មានសេចក្តីប្រាថ្នា ។ ពាក្យថា បុគ្គលនោះមានបញ្ញា ឬមានការកំណត់ដឹងដោយ បញ្ញា ត្រង់ពាក្យថា បុគ្គលនោះមានបញ្ញា គឺបុគ្គលនោះជាបណ្ឌិត មាន ប្រាជ្ញា មានប្រាជាជាគ្រឿងត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មាន ប្រាជាជាគ្រឿងទម្លាយកិលេស ។ ពាក្យថា ឬមានការកំណត់ដោយបញ្ញា គឺ កំណត់ បង្កើត បង្កើតព្រម បង្កើត បង្កើតចំពោះ នូវតណ្ហាកប្បៈ ឬ ទិដ្ឋិកប្បៈ ដោយញាណដែលប្រកបដោយសមាបត្តិ ៨ ក្តី ដោយញាណ ដែលប្រកបដោយអភិញ្ញា ៥ ក្តី ដោយមិច្ឆាញាណក្តី ហេតុនោះ ( លោក សួរថា ) បុគ្គលនោះ មានបញ្ញា ឬមានការកំណត់ដោយបញ្ញា ។ ពាក្យថា បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា ត្រង់ពាក្យថា ព្រះសក្កៈ បានដល់ ព្រះមានព្រះភាគជាសក្កៈ ។ ម្យ៉ាងទៀត ព្រះនាមថា សក្កៈ ព្រោះហេតុទ្រង់ចេញចាកសាក្យត្រកូលមកបួសក៏បាន ។ ឬថា ព្រះនាមជាសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យ ក៏បាន ។ ទ្រព្យទាំងនេះ របស់ព្រះមានព្រះភាគនោះគឺ ទ្រព្យ គឺសទ្ធា ទ្រព្យ គឺសីល ទ្រព្យ គឺហិរិ ទ្រព្យ គឺឱត្តប្បៈ ទ្រព្យ គឺសុតៈ ទ្រព្យ គឺចាគៈ ទ្រព្យ គឺបញ្ញា ទ្រព្យ គឺសតិប្បដ្ឋាន ទ្រព្យ គឺសម្មប្បធាន ទ្រព្យ គឺឥទ្ធិបាទ ទ្រព្យ គឺឥន្ទ្រិយ ទ្រព្យ គ