ធម៌ជាសន្តិបទ
បុគ្គល លះបង់នូវបុត្រ ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់ហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុត្រ ប្រពន្ធ បិតា មាតា ត្រង់ពាក្យថា បុត្រ បាន ដល់ បុត្រ ៤ ពួក គឺបុត្រកើតអំពីខ្លួន ១ បុត្រកើតក្នុងខេត្ត ១ បុត្រដែល គេឲ្យ ១ បុត្រ គឺកូនសិស្ស ១ ។ ភរិយាទាំងឡាយ ហៅថា ប្រពន្ធ ។ ពាក្យថា បិតា បានដល់ បុរសអ្នកបង្កើតកូន ។ ពាក្យថា មាតា បានដល់ ស្ត្រីអ្នកបង្កើតកូន ហេតុនោះ ( លោកពោលថា ) បុត្រ ប្រពន្ធ បិតា មាតា ។ ពាក្យថា ទ្រព្យ ស្រូវ ផៅពង្ស គឺកែវមុក្តា កែវមណី កែវ ពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាល ប្រាក់ មាស កែវទទឹម កែវមក៌ត ហៅថា ទ្រព្យ ។ បុព្វន្នជាត ( វត្ថុដែលត្រូវបរិភោគមុន ) អបរន្នជាត ( វត្ថុដែល ត្រូវបរិភោគក្រោយ ) ហៅថា ស្រូវ ។ ស្រូវខ្សាយស ស្រូវខ្សាយក្រហម ស្រូវដំណើប ស្រងែ ស្ពៅ ស្កួយ គែលលក ឈ្មោះថា បុព្វន្នជាត ។ គ្រឿង សម្ល ឈ្មោះថា អបរន្នជាត ។ ពាក្យថា ផៅពង្ស បានដល់ ផៅពង្ស ៤ ពួក គឺបុគ្គលជាប់ដោយញាតិ ឈ្មោះថា ផៅពង្ស ១ បុគ្គលជាប់ដោយគោត្រ ឈ្មោះថា ផៅពង្ស ១ បុគ្គលជាប់ដោយមិត្ត ឈ្មោះថា ផៅពង្ស ១ បុគ្គល ជាប់ដោយសិល្បៈ ឈ្មោះថា ផៅពង្ស ១ ហេតុនោះ ( លោកពោលថា ) ទ្រព្យ ស្រូវ ផៅពង្ស ។ អធិប្បាយពាក្យថា លះបង់កាមទាំងឡាយ តាមថ្នាក់ តាម ជាន់ ត្រង់ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ វត្ថុកាម ១ កិលេសកាម ១ ។ បេ ។ ទាំងនេះ ហៅថា វត្ថុកាម ។ បេ ។ ទាំងនោះ ហៅថា កិលេសកាម ។ ពាក្យថា លះបង់កាមទាំងឡាយ គឺកំណត់ដឹងនូវវត្ថុកាម ហើយលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវកិលេសកាម ហេតុ នោះ ( លោកពោលថា )