អដ្ឋកថា គាថាទី ៦

ក្បាលទី 55 · ទំព័រ 829

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៦ ដូចតទៅ បទថា ធនានិ បានដល់ រតនៈ មានកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាល ប្រាក់ និងមាសជាដើម ។ បទថា ធញ្ញានិ បានដល់ ធញ្ញជាតិ ៧ ប្រភេទ គឺស្រូវសាលី ស្រូវខ្សាយ ស្រូវដំណើប ស្រងែ ថ្ពៅ ស្កួយ ស្មៅគែលលក និងអបរន្នជាតិដ៏សេស ។ បទថា ពន្ធវានិ បានដល់ ផៅពង្ស ៤ ប្រភេទ គឺផៅពង្ស ដែលជាញាតិ ១ ផៅពង្សដោយគោត្រ ១ ផៅពង្សដោយមិត្រ ១ ផៅពង្ស ដោយសិប្បៈ ១ ។ បទថា យថោធិកានិ បានដល់ តាំងនៅតាមចំណែក រៀងៗ ខ្លួន បទដ៏សេស មានន័យដូចពោលហើយនោះឯង ។