អដ្ឋកថា គាថាទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៧ ដូចតទៅ បទថា សង្គោ ឯសោ ព្រះបច្ចេកសម្ពុទ្ធសម្តែងដល់គ្រឿង ឧបភោគរបស់ខ្លួន ។ កាមនោះ ឈ្មោះថា សង្គោ ព្រោះសត្វទាំងឡាយ រមែងជាប់ជំពាក់ក្នុងកាមនោះ ដូចដំរីជាប់ក្នុងភក់ ដូច្នោះ ។ បទថា បរិត្តមេត្ថ សោខ្យំ សេចក្តីថា ក្នុងបញ្ចកាមគុណនេះ ដែលមានសុខតិច ព្រោះជា របស់ថោកថយ ព្រោះឲ្យកើតនូវការសម្គាល់ខុស ក្នុងការបរិភោគកាមគុណ ៥ ឬព្រោះទាក់ទងក្នុងធម៌ដែលជាកាមាវចរ ។ លោកអធិប្បាយថា ប្រព្រឹត្ត ទៅអស់កាលបន្តិចបន្តួច ដូចសេចក្តីសុខក្នុងការឃើញនូវការរាំត្រង់ពន្លឺដែល កើតឡើងអំពីផ្លេកបន្ទោរ ដូច្នោះ ។ បទថា អប្បស្សាទោ ទុក្ខមេត្ថ ភិយ្យោ សេចក្តីថា ក្នុងបទនេះ ព្រះមានព្រះភាគត្រាស់ ( មជ្ឈិមនិកាយ មូលបណ្ណាសក ) ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខសោមនស្ស កើតឡើង ព្រោះអាស្រ័យកាមគុណទាំង ៥ ប្រការនេះ នេះឯងជាតម្រេករបស់កាម ទាំងឡាយ ដូច្នេះ ។ ព្រះមានព្រះភាគត្រាស់ដល់ទុក្ខ ដោយន័យជាដើមយ៉ាង នេះថា ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ ។ ម្នាលភិក្ខុ ទាំងឡាយ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយ សិល្បសាស្ត្រណាមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់ លេខនព្វន្តក្តី ដូច្នេះ ។ ព្រោះប្រៀបគ្នានឹងទុក្ខនោះ សេចក្តីសុខក្នុងកាមគុណ ទើបឈ្មោះថា តិច គឺបុនតំណក់ទឹក ដែលពិត សេចក្តីទុក្ខបុណ្ណោះ ច្រើន ក្រៃលែង ប្រៀបបាននឹងទឹកក្នុងមហាសមុទ្រទាំង ៤ ដោយហេតុនោះ ទើប លោកពោលថា អប្បស្សាទោ ទុក្ខមេត្ថ ភិយ្យោ ដូច្នេះ ។ បទថា គឡោ ឯសោ សេចក្តីថា កាម គឺកាមគុណ ៥ ប្រៀបដូចសន្ទូច ដោយអំណាច សម្តែងនូវការត្រេកអរ ហើយទាញមក ។ បទថា ឥតិ ញត្វ