គ្រឿងកង្វល់គឺរាគៈ

ក្បាលទី 55 · ទំព័រ 835

បុគ្គល ទម្លាយនូវសំយោជនៈទាំងឡាយ ដូចសត្វ ត្រាច់ទៅក្នុងទឹក ដែលទម្លាយនូវបណ្តាញ គេមិនត្រឡប់មក ( រក សំយោជនៈវិញ ) ដូចភ្លើងឆេះ ( មិនត្រឡប់វិលវិញ ) គប្បី ប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ទម្លាយនូវសំយោជនៈទាំងឡាយ បានដល់ សំយោជនៈទាំង ១០ គឺកាមរាគសំយោជនៈ បដិឃសំយោជនៈ មានសំយោជនៈ ទិដ្ឋិសំយោជនៈ វិចិកិច្ឆាសំយោជនៈ សីលព្វតបរាមាសសំយោជនៈ ភវរាគសំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយសំយោជនៈ អវិជ្ជាសំយោជនៈ ។ ពាក្យថា ទម្លាយនូវសំយោជនៈទាំងឡាយ គឺទម្លាយ ទម្លាយចោល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវសំយោជនៈទាំង ១០ ហេតុនោះ ( លោកពោលថា ) ទម្លាយនូវសំយោជនៈទាំងឡាយ ។ ពាក្យថា ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទម្លាយនូវបណ្តាញ អធិប្បាយថា សំណាញ់ដែលគេត្បាញដោយអំបោះ ហៅថា បណ្តាញ ។ ឧទក ហៅថា ទឹក ។ ត្រី ហៅថា សត្វត្រាច់ទៅក្នុងទឹក ។ ត្រីទម្លាយ ទម្លុះ ហែក ប្រឹងទម្លាយ ប្រឹងទម្លុះ នូវសំណាញ់ ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ។ បណ្តាញ មាន ២ គឺបណ្តាញ គឺតណ្ហា ១ បណ្តាញ គឺទិដ្ឋិ ១ ។ បេ ។ នេះ បណ្តាញ គឺតណ្ហា ។ បេ ។ នេះ បណ្តាញ គឺទិដ្ឋិ ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់នូវបណ្តាញ គឺតណ្ហា បានរលាស់ ចោលនូវបណ្តាញ គឺទិដ្ឋិ ដូចត្រីទម្លាយសំណាញ់យ៉ាងនោះឯង ។ ព្រោះ លះបង់នូវបណ្តាញ គឺតណ្ហា ព្រោះរលាស់ចោលនូវបណ្តាញ គឺទិដ្ឋិហើយ ទើបព្រះបច្ចេកសម្ពុទ្ធនោះ មិនជាប់ក្នុងរូប មិនជាប់ក្នុងសំឡេង មិនជាប់ក្នុង ក្លិន ។ បេ ។ មិនជាប់ មិនកួចកាន់ មិនជំពាក់ក្នុងធម្មារម្មណ៍ ដែលឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ គឺថា លោកឃ្លាត ចេញ រលាស់ចេញ ផុតស្រឡះ មិនប្រកប នៅដោយចិត្តដែលប្រ