អដ្ឋកថា គាថាទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងបាទទី ២ នៃគាថាទី ៨ ដូចតទៅ វត្ថុដែលធ្វើដោយអំបោះ លោកហៅថា ជាលំ គឺ សំណាញ់ ។ បទថា អម្ពុ ជាឈ្មោះរបស់ទឹក ។ ឈ្មោះថា អម្ពុចារី ព្រោះត ្រាច់ទៅក្នុងទឹកនោះ ។ បទនេះ ជាឈ្មោះរបស់ត្រី ។ ត្រីរមែងត្រាច់ទៅក្នុង ទឹក ទើបឈ្មោះថា សលិលម្ពុចារី មានពាក្យអធិប្បាយថា ដូចត្រីទម្លាយ សំណាញ់ក្នុងទឹក ដូច្នោះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបាទទី ៣ ដូច្នេះ ទីដែលត្រូវភ្លើងឆេះ ហៅថា ទឌ្ឍំ អធិប្បាយថា ភ្លើងដែលឆេះ មិនបានត្រឡប់មកកាន់ទីដែលឆេះហើយ គឺមិនត្រឡប់មកឆេះទីនោះវិញ យ៉ាងណា ព្រះបច្ចេកសម្ពុទ្ធក៏មិនត្រឡប់មកកាន់ ទីនៃកាមគុណ ដែលភ្លើង គឺញាណឆេះហើយ គឺមិនត្រឡប់មកក្នុង កាមគុណនោះទៀត ដូច្នោះ បទដ៏សេសមាន ន័យដូចបានពោលហើយ នោះឯង ។ ពាក្យថា សញ្ញោជនានិ មានវិគ្គហៈថា កិលេសពួកណា មានដល់បុគ្គលណា ក៏រមែងចងឆ្វាក់ គឺរមែងរួបរឹតបុគ្គលនោះទុកក្នុងវដ្តៈ ព្រោះហេតុនោះ ទើបកិលេសទាំងនោះ ឈ្មោះថា សំយោជន ។ ម្យ៉ាងទៀត គួរនាំនូវសំយោជនៈទាំងនេះមកតាមលំដាប់នៃកិលេសខ្លះ តាមលំដាប់នៃមគ្គ ខ្លះ គឺកាមរាគសំយោជនៈ និងបដិឃសំយោជនៈ លះបានដោយអនាគាមិមគ្គ មានសំយោជនៈ លះបានដោយអរហត្តមគ្គ ។ ទិដ្ឋិសំយោជនៈ វិចិកិច្ឆាសំយោជនៈ សីលព្វតបរាមាសសំយោជនៈ លះបានដោយសោតាបត្តិមគ្គ ។ ភវរាគសំយោជនៈ លះបានដោយអរហត្តមគ្គ ឥស្សាសំយោជនៈ និងមច្ឆរិយសំយោជនៈ លះបានដោយសោតាបត្តិមគ្គ ។ អវិជ្ជាសំយោជនៈ លះ បានដោយអរហត្តមគ្គ ។ ពោលតាមលំដាប់មគ្គ ទិដ្ឋិសំយោជនៈ វិចិកិច្ឆាសំយោជនៈ សីលព្វតបរាមាសសំយោជនៈ ឥច្ឆាសំយោជនៈ និងមច្ឆរិយសំយោជនៈ លះបានដោយសោតាបត្តិមគ្គ ។