តណ្ហាជាគេធៈ
ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង ជាអ្នកគ្រប់គ្រង ឥន្ទ្រិយ រក្សាចិត្តទុក មានចិត្តមិនទទឹក មិនរោលរាល ( ដោយ កិលេស ) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង សំនួរថា ភិក្ខុមានចក្ខុបោះទៅ តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ ជា អ្នករពឹសភ្នែក ប្រកបដោយការរពឹសភ្នែក ដោយគិតថា អាត្មាគប្បីឃើញនូវ របស់ដែលមិនធ្លាប់ឃើញ គប្បីរំលងចោលនូវរបស់ដែលធ្លាប់ឃើញហើយ ជាអ្នកប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ នូវការត្រាច់ទៅរឿយៗ ដើម្បី ឃើញរូប គឺចេញអំពីអារាមទៅអារាម ចេញអំពីឧទ្យានទៅឧទ្យាន ចេញ អំពីស្រុកទៅស្រុក ចេញអំពីនិគមទៅនិគម ចេញអំពីនគរទៅនគរ ចេញ អំពីដែនទៅដែន ចេញអំពីជនបទទៅជនបទ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាង នេះឯង ។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរទៅកាន់ថ្នល់ មិនសង្រួម ដើរទៅ ក្រឡេកមើលដំរី ក្រឡេកមើលសេះ ក្រឡេកមើលរថ ក្រឡេក មើលពលថ្មើរជើង ក្រឡេកមើលពួកក្មេងប្រុស ក្រឡេកមើលពួកក្មេងស្រី ក្រឡេកមើលពួកស្ត្រី ក្រឡេកមើលពួកបុរស ក្រឡេកមើលរានផ្សារ ក្រឡេក មើលមុខផ្ទះ ក្រឡេកមើលលើ ក្រឡេកមើលក្រោម ក្រឡេកមើលក្នុងទិស តូច និងទិសធំ ដើរទៅ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះខ្លះ ។ មួយ ទៀត ភិក្ខុឃើញនូវរូបដោយភ្នែក ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក គប្បីជាប់