អដ្ឋកថាគាថាទី ៩
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៩ ដូចតទៅ បទថា ឱក្ខិត្តចក្ខុ បានដល់ ជាអ្នកមានចក្ខុដាក់ចុះ មាន អធិប្បាយថា ភិក្ខុតម្កល់ឆ្អឹងកទាំង ៧ ឲ្យត្រួតលើគ្នាតាមលំដាប់ ហើយ សម្លឹងមើលមួយជួរនឹម ដើម្បីមើលវត្ថុដែលគួរវៀរ និងគួរលះ តែកុំឲ្យឆ្អឹង ទ្រូងប៉ះឆ្អឹងចង្កា ។ ព្រោះការដែលភិក្ខុជាអ្នកមានភ្នែកដាក់ចុះយ៉ាងនេះ មិនគួរ ដល់សមណៈ ។ បទថា ន ច បទលោលោ សេចក្តីថា មិនធ្វើដូចមនុស្ស ដែលរពឹសជើងប្រាថ្នានឹងចូលទៅកាន់កណ្តាលគណៈយ៉ាងនេះ គឺជាមនុស្សទី ២ របស់មនុស្សម្នាក់ ជាមនុស្សទី ៣ របស់មនុស្ស ២ នាក់ ជាអ្នកវៀរចាក ការត្រាច់ទៅយូរ គឺត្រាច់ទៅមិនឈប់ ។ បទថា គុត្ត្រិន្ទិយោ បានដល់ មានឥន្ទ្រិយគ្រប់គ្រងហើយក្នុងឥន្ទ្រិយទាំង ៦ ដោយឥន្ទ្រិយដ៏សេស ដែល បានពោលចែកដោយឡែកក្នុងទីនេះ ។ បទថា រក្ខិត្តមានសានោ បានដល់ មានសៈនោះឯង ឈ្មោះថា ចិត្ត ។ ចិត្តនោះដែលបុគ្គលនោះរក្សាហើយ ព្រោះហេតុនោះ ទើបឈ្មោះថា រក្ខិត្តមានសានោ អធិប្បាយថា មានចិត្ត ដែលរក្សាហើយដោយប្រការដែលកិលេសទាំងឡាយ មិនចោមរោម ។ បទថា អនវស្សុតោ បានដល់ ដែលវៀរហើយចាកការលិចស្រោចរបស់កិលេស ក្នុងអារម្មណ៍ទាំងឡាយនោះៗ ដោយបដិបត្តិនេះ ។ បទថា អបរិឌយ្ហមានោ បានដល់ ភ្លើង គឺកិលេសមិនបានដុត ព្រោះវៀរចាកការលិចស្រោចរបស់ កិលេសយ៉ាងនេះ ។ ម្យ៉ាងទៀត បុគ្គលដែលកិលេសខាងក្រៅមិនរួបរឹត ដែល កិលេសខាងក្នុងមិនដុតរោល ។ បទដ៏សេស មានន័យដូចពោលហើយ នោះឯង ។