ព្រះពុទ្ធលះទីលំនៅ

ក្បាលទី 55 · ទំព័រ 855

បុគ្គល លះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ចេញ ទៅបួស ស្លៀកដណ្តប់កាសាយៈ ដូចដើមបារិច្ឆត្តព្រឹក្សមាន ស្លឹកដ៏ខ្នាប់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុគ្គល លះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ អធិប្បាយថា សក់ ពុកមាត់ ពុកចង្កា ។ បេ ។ សំពត់វែង និងខ្លី ហៅថា វត្ថុ ជាគ្រឿងប្រាកដនៃគ្រហស្ថ ។ ពាក្យថា បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដ នៃគ្រហស្ថ គឺដាក់ចុះ ដាក់ស្រឡះ លះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ហេតុនោះ ( លោកពោលថា ) បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃ គ្រហស្ថ ។ ពាក្យថា ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ គឺព្រះ បច្ចេកសម្ពុទ្ធនោះ ទ្រទ្រង់នូវបាត្រ និងចីវរដ៏បរិបូណ៌ ដូចដើមបារិច្ឆត្តព្រឹក្ស គឺដើមរលួសផ្អុង មានស្លឹក និងត្រួយដ៏ក្រាស់ មានម្លប់ត្រឈៃ ហេតុនោះ ( លោកពោលថា ) ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ ។ ពាក្យថា ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ កាត់កង្វល់ក្នុងឃរាវាសទាំងពួង កាត់ កង្វល់ក្នុងបុត្ត និងភរិយា កាត់កង្វល់ក្នុងញាតិ កាត់កង្វល់ក្នុងការសន្សំ កោរ សក់ ពុកមាត់ ពុកចង្កា ទ្រទ្រង់នូវសំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ ផ្នួស ដល់នូវភាពជាអ្នកមិនមានកង្វល់ ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅតែម្នាក់ឯង ហេតុនោះ ( លោកពោលថា ) ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា បុគ្គល លះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ ខ្នាប់ គប្