រូបតណ្ហា

ក្បាលទី 55 · ទំព័រ 320

( ព្រះមានព្រះភាគត្រាស់ថា ) ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នក នូវនូវទីពឹងរបស់ពួកសត្វ អ្នកស្ថិតនៅក្នុងកណ្តាលនៃស្រះ ដែល ត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំ កើតឡើង ហើយ ។ ការមិនកង្វល់ ការមិនប្រកាន់មាំ នោះឯងជាទីពឹង ឯ ទីពឹងក្រៅពីនេះ ពុំមានទេ តថាគតហៅនូវទីពឹងនោះ ថានិព្វាន ជាទីអស់ជរា និងមច្ចុ ដោយប្រការដូច្នេះ ។ ពាក្យថា ការមិនកង្វល់ ការមិនប្រកាន់មាំ ត្រង់ពាក្យថា ការមិនកង្វល់ សេចក្តីថា កង្វល់ គឺរាគៈ កង្វល់ គឺទោសៈ កង្វល់ គឺមោហៈ កង្វល់ គឺមានះ កង្វល់ គឺទិដ្ឋិ កង្វល់ គឺកិលេស កង្វល់ គឺទុច្ចរិត ការលះបង់ កង្វល់ ការរម្ងាប់កង្វល់ ការរលាស់កង្វល់ ការស្ងប់កង្វល់ អមតនិព្វានហេតុ នោះ ( ទ្រង់ត្រាស់ថា ) ការមិនកង្វល់ ។ ពាក្យថា ការមិនប្រកាន់មាំ សេចក្តីថា តណ្ហា លោកហៅថា ការប្រកាន់មាំ បានដល់ រាគៈ រាគៈមាន កម្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ការលះបង់សេចក្តីប្រកាន់ មាំ ការរម្ងាប់ សេចក្តីប្រកាន់ ការរលាស់ចោលសេចក្តីប្រកាន់មាំ ការស្ងប់ សេចក្តីប្រកាន់មាំ អមតនិព្វាន ហេតុនោះ ( ទ្រង់ត្រាស់ថា ) ការមិនកង្វល់ ការមិនប្រកាន់មាំ ។ ពាក្យថា នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ គឺ នុ៎ះជាទីពឹង ជាទីការពារ ជាទីជ្រក ជាទីពំនាក់ ជាដំណើរប្រព្រឹត្តទៅនៃគតិ ។ ពាក្យថា ឯទីពឹងក្រៅពីនេះ ពុំមានទេ គឺទីពឹងដទៃឯទៀត អំពីទីពឹងនោះ មិនមាន មានតែទីពឹងនោះឯង ជាគុណដ៏លើសផង ប្រសើរផុតផង វិសេស ផង ជាប្រធានផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង ហេតុនោះ ( ទ្រង់ត្រាស់ថា ) ឯទីពឹងក្រៅពីនេះ ពុំមានទេ ។