អដ្ឋកថា គាថាទី ១០
ក្បាលទី 55 · ទំព័រ 857
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១០ ដូចតទៅនេះ បាទគាថាថា កាសាយវត្ថោ អភិនិក្ខមិត្វា គប្បីជ្រាប សេចក្តីយ៉ាងនេះថា ចេញចាកផ្ទះ ហើយគ្រងសំពត់កាសាយៈ ។ បទដ៏សេស អាចដឹងបានដោយន័យដូចពោលហើយនោះឯង ព្រោះហេតុនោះ ទើបមិន ចាំបាច់ពោលដោយពិស្តារឡើយ ។