គ្រឿងកំណត់២យ៉ាង

ក្បាលទី 55 · ទំព័រ 858

បុគ្គលមិនធ្វើនូវចំណង់ ក្នុងរសទាំងឡាយ ជាអ្នកមិន រពឹស មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក មិនមាន ចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយ រមាស ។ អធិប្បាយពាក្យថា មិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ ជា អ្នកមិនរពឹស ត្រង់ពាក្យថា រសទាំងឡាយ បានដល់ រសមើម រសដើម រស សម្បក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរចត់ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ ។ មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកល្មោភក្នុងរស សមណព្រាហ្មណ៍ទាំងនោះ រមែងដើរស្វែងរកនូវរស ព្រោះចុងអណ្តាត ។ បានរសជូរហើយ ស្វែងរករសមិនជូរ បានរសមិនជូរ ហើយ ស្វែងរករសជូរ ។ បានរសផ្អែមហើយ ស្វែងរករសមិនផ្អែម បាន រសមិនផ្អែមហើយ ស្វែងរករសផ្អែម ។ បានរសល្វីងហើយ ស្វែងរករស មិនល្វីង បានរសមិនល្វីងហើយ ស្វែងរករសល្វីង ។ បានរសហឹរហើយ ស្វែងរករសមិនហឹរ បានរសមិនហឹរហើយ ស្វែងរករសហឹរ ។ បានរសប្រៃ ហើយ ស្វែងរករសមិនប្រៃ បានរសមិនប្រៃហើយ ស្វែងរករសប្រៃ ។ បាន រសខារហើយ ស្វែងរករសមិនខារ បានរសមិនខារហើយ ស្វែងរករសខារ ។ បានរសជូរចត់ហើយ ស្វែងរករសចត់ បានរសចត់ហើយ ស្វែងរករសជូរ ចត់ ។ បានរសឆ្ងាញ់ហើយ ស្វែងរករសមិនឆ្ងាញ់ បានរសមិនឆ្ងាញ់ហើយ ស្វែងរករសឆ្ងាញ់ ។ បានត្រជាក់ហើយ ស្វែងរកក្តៅ បានក្តៅហើយ ស្វែង រកត្រជាក់ ។ ពួកសមណព្រាហ្មណ៍ទាំងនោះ បានរសណាៗ រមែងមិនសន្តោស ដោយរសនោះៗ ទេ នៅតែស្វែងរករសផ្សេងៗ ទៀត ជាអ្នកត្រេកអរជាប់ចិត្ត ជ្រប់ចិត្ត លង់ចិត្ត ងប់ចិត្ត ស្អិត ទាក់ ជំពាក់ក្នុងរសទាំងឡាយ ។ ចំណង់ក្នុងរសនោះ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យ សល់តែទីនៅដូចជាទីនៅនៃដើមត្