មារគឺខន្ធ

ក្បាលទី 55 · ទំព័រ 865

បុគ្គលលះបង់នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា លះបង់នូវរបាំងរបស់ចិត្ត ៥ គឺព្រះបច្ចេកសម្ពុទ្ធ នោះ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវ កាមច្ឆន្ទនីវរណៈ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ជាអ្នកស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់ បឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារៈ មានបីតិ និងសុខកើតអំពីសេចក្តី ស្ងាត់ ហេតុនោះ ( លោកពោលថា ) លះបង់នូវរបាំងរបស់ចិត្ត ៥ ។ ពាក្យថា បន្ទោបង់នូវឧបក្កិលេសទាំងពួង សេចក្តីថា រាគៈ ជាឧបក្កិលេសរបស់ចិត្ត ទោសៈ ជាឧបក្កិលេសរបស់ចិត្ត មោហៈ ជាឧបក្កិលេសរបស់ចិត្ត កោធៈ ឧបនាហៈ ។ បេ ។ អកុសលាភិសង្ខារទាំងពួង ជា ឧបក្កិលេសរបស់ចិត្ត ។ ពាក្យថា បន្ទោបង់នូវឧបក្កិលេសទាំងពួង គឺបន្ទោ បន្ទោបង់ បន្សាត់បង់ លះបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវ ឧបក្កិលេសទាំងពួងនៃចិត្ត ហេតុនោះ ( លោកពោលថា ) បន្ទោបង់នូវ ឧបក្កិលេសទាំងពួង ។ អធិប្បាយពាក្យថា ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តី ស្នេហា និងទោសៈ ត្រង់ពាក្យថា ជាអ្នកមិនអាស្រ័យ សេចក្តីថា ការអាស្រ័យ មាន ២ គឺការអាស្រ័យ គឺតណ្ហា ១ ការអាស្រ័យ គឺទិដ្ឋិ ១ ។ បេ ។ នេះ ការអាស្រ័យ គឺតណ្ហា ។ បេ ។ នេះ ការអាស្រ័យ គឺទិដ្ឋិ ។ ពាក្យថា សេចក្តី ស្នេហា បានស្នេហា ២ គឺតណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១ ។ បេ ។ នេះ តណ្ហាស្នេហា ។ បេ ។ នេះ ទិដ្ឋិស្នេហា ។