តិរច្ឆានកថា៣២
បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុងកាលមុន បាននូវឧបេក្ខា និង សមថៈដ៏បរិសុទ្ធ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុងកាលមុន សេចក្តីថា ព្រោះលះសុខផង លះ ទុក្ខផង ធ្វើនូវសោមនស្ស និងទោមនស្សក្នុងកាលមុនឲ្យវិនាសផង ព្រះ បច្ចេកសម្ពុទ្ធនោះ ចូលចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសេចក្តីបរិសុទ្ធ ដោយឧបេក្ខា និងសតិ ហេតុនោះ ( លោកពោលថា ) ធ្វើឲ្យនៅពីខាងក្រោយ ខ្នង សុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុងកាលមុន ។ អធិប្បាយពាក្យថា បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ ត្រង់ ពាក្យថា ឧបេក្ខា បានដល់ ការព្រងើយ អាការនៃការព្រងើយ ការព្រងើយ កន្តើយ ភាពនៃចិត្តស្ងប់ ភាពនៃចិត្តតាំងនៅជាកណ្តាល ក្នុងចតុត្ថជ្ឈាន ។ ពាក្យថា សមថៈ បានដល់ ការតាំងនៅ ការតាំងនៅព្រម ការតាំងនៅខ្ជាប់ ការមិនរសេមរសាម ការមិនរាយមាយ ភាពមិនអណ្តែតអណ្តូងនៃចិត្ត សមថៈ សមាធ្រិន្ទិយ សមាធិពល សម្មាសមាធិ ។ ឧបេក្ខានិងសមថៈក្នុងចតុត្ថជ្ឈាន ជាសភាវៈបរិសុទ្ធ ស្អាត ផូរផង់ មិនមានទីទូលគឺកិលេស ប្រាសចាកឧបក្កិលេស ជាសភាពទន់ភ្លន់ គួរដល់កម្ម នឹងនួន ដល់នូវការមិនញាប់ញ័រ ។ ពាក្យថា បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ បានសេចក្តីថា បាន បានហើយ នូវឧបេក្ខា និងសមថៈក្នុងចតុត្ថជ្ឈាន ហេតុនោះ ( លោកពោលថា ) បាន នូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ ។ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស ។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និង ទោមនស្សក្នុងកាលមុន បាននូវឧបេក្ខានិងសមថៈដ៏បរិសុទ្ធ គ