អដ្ឋកថា គាថាទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៣ ដូចតទៅ បទថា វិបិដ្ឋិកត្វាន បានដល់ លះទុកខាងក្រោយខ្នង ។ បទថា សុខំ ទុក្ខញ្ច បានដល់ សេចក្តីត្រេកអរ និងសេចក្តីមិនត្រេកអរ ផ្លូវកាយ ។ បទថា សោមនស្សទោមនស្សំ បានដល់ សេចក្តីត្រេកអរផ្លូវ ចិត្ត និងមិនត្រេកអរផ្លូវចិត្ត ។ បទថា ឧបេក្ខំ បានដល់ ឧបេក្ខាក្នុងចតុត្ថជ្ឈាន ។ បទថា សមថំ បានដល់ សមថៈក្នុងចតុត្ថជ្ឈាននោះឯង ។ បទថា វិសុទ្ធំ បានដល់ ដែលបរិសុទ្ធក្រៃលែង ព្រោះផុតចាកធម៌ដែលជាសត្រូវ ៩ ប្រការ គឺនីវរណៈ ៥ វិតក្ក វិចារៈ បីតិ សុខ អធិប្បាយថា ប្រាសចាក ឧបក្កិលេស ដូចមាសដែលរំលាយល្អហើយនោះឯង ។ ឯយោជនាលម្ហិត ដូច្នេះថា ព្រះបច្ចេកសម្ពុទ្ធលះសុខ និងទុក្ខមុនៗ ហើយ អធិប្បាយថា លះ ទុក្ខក្នុងឧបចារភូមិនៃបឋមជ្ឈាន និងលះសុខក្នុងឧបចារភូមិនៃតតិយជ្ឈាន ។ ព្រោះនាំ ច អក្ខរៈដែលពោលខាងដើម ទៅខាងក្រោយ ទើបសម្រេចរូប ដូច្នេះថា សោមនស្សំ ទោមនស្សញ្ច វិបិដ្ឋិកត្វាន បុព្វេវ ដូច្នេះ ។ ដោយ បទនោះ លោកសម្តែងថា លះសោមនស្សក្នុងឧបចារភូមិនៃចតុត្ថជ្ឈាន លះ ទោមនស្សក្នុងឧបចារភូមិនៃទុតិយជ្ឈាន ។ ពិតហើយ ឈានទាំងនេះ ជា ឋានៈនៃការលះទុក្ខ សុខ ទោមនស្ស សោមនស្សទាំងនោះ ដោយបរិយាយ តែដោយត្រង់ បឋមជ្ឈានជាឋានៈលះទុក្ខ ទុតិយជ្ឈានជាឋានៈលះទោមនស្ស តតិយជ្ឈានជាឋានៈលះសុខ ចតុត្ថជ្ឈានជាឋានៈលះសោមនស្ស ដូចព្រះមាន ព្រះភាគត្រាស់ថា ទុក្ខ្រិន្ទិយកើតឡើងក្នុងបឋមជ្ឈាននេះ តែងរលត់ទៅឥត មានសេសសល់ ដូច្នេះជាដើម ។ គប្បីកាន់យកព្រះតម្រាស់ទាំងអស់នោះ តាមន័យដែលពោលហើយខាងដើម ។ តទៅ បទថា បុព្វេវ សេចក្តីថា លះ ទុក្ខ ទោមនស្ស និងសុខបានក្នុងឈានទាំង ៣ មានបឋមជ្ឈានជាដើម ហើយលះនូវសោមនស្សក្នុ