កុហនវត្ថុ៣យ៉ាង
បុគ្គលប្រារព្ធព្យាយាម ដើម្បីសម្រេចនូវប្រយោជន៍ដ៏ ឧត្តម មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល មានព្យាយាមមាំ បរិបូណ៌ដោយកម្លាំងចិត្ត និងកម្លាំងកាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ប្រារព្ធព្យាយាមដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តម សេចក្តីថា អមតនិព្វាន ហៅថា ប្រយោជន៍ដ៏ឧត្តម បានដល់ ការរម្ងាប់សង្ខារ ទាំងពួង ការលះបង់នូវឧបធិទាំងពួង ការអស់តណ្ហា ការអស់តម្រេក ការរលត់ និព្វាន ។ បុគ្គលជាអ្នកប្រារព្ធព្យាយាម ក្នុងការលះអកុសលធម៌ ក្នុង ការបំពេញកុសលធម៌ ដើម្បីការដល់ ការបាន ការបានចំពោះ ការត្រាស់ដឹង ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏ឧត្តម គឺជាអ្នកមានកម្លាំងចិត្ត សេចក្តីប្រឹងប្រែងមាំ មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ ( លោក ពោលថា ) ប្រារព្ធព្យាយាមដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តម ។ ពាក្យថា មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល អធិប្បាយ ថា ព្រះបច្ចេកសម្ពុទ្ធនោះ ញ៉ាំងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញ៉ាំងអកុសលធម៌ដ៏លាមកដែលមិនទាន់កើតឡើង មិន ឲ្យកើតឡើងបាន ញ៉ាំងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្តដើម្បីលះនូវអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ ញ៉ាំង ឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្តដើម្បីញ៉ាំង កុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង ឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវ