អដ្ឋកថា គាថាទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៤ ដូចតទៅ ឈ្មោះថា អារទ្ធវីរិយោ ព្រោះមានសេចក្តីព្យាយាមប្រារព្ធ ហើយ ។ ដោយបទនេះ ព្រះបច្ចេកសម្ពុទ្ធសម្តែងដល់ការផ្តើមសេចក្តី ព្យាយាម គឺសេចក្តីព្យាយាមខាងដើមរបស់ខ្លួន ។ និព្វាន ហៅថា បរមត្ថប្រយោជន៍ ។ ដើម្បីដល់នូវនិព្វាននោះ ។ ឈ្មោះថា បរមត្ថបត្តិយា ព្រះ បច្ចេកសម្ពុទ្ធសម្តែងដល់ផលដែលគួរសម្រេច ដោយការផ្តើមសេចក្តីព្យាយាម នោះ ។ ដោយបទថា អលីនចិត្តោ ព្រះបច្ចេកសម្ពុទ្ធសម្តែងដល់ការមិន ធូរថយនៃចិត្ត និងចេតសិកទាំងឡាយ ដែលសេចក្តីព្យាយាមឧបការៈ ។ ដោយបទថា អកុសីតវុត្តិ នេះ ព្រះបច្ចេកសម្ពុទ្ធសម្តែងដល់ភាពដែលកាយ មិនលិចចុះក្នុងទីដែលឈរ ទីអង្គុយ និងទីចង្រ្កមជាដើម ។ ដោយបទថា ទឡ្ហនិក្កមោ នេះ ព្រះបច្ចេកពុទ្ធសម្តែងការតាំងសេចក្តីព្យាយាម ដែលប្រព្រឹត្ត ទៅ យ៉ាងនេះថា កាមំ តចោ ច ន្ញារុ ច ដូច្នេះជាដើម ។ លោកពោលថា បុគ្គលតម្កល់នូវសេចក្តីព្យាយាមក្នុងអនុបុព្វសិក្ខាបទជាដើម ហៅថា ធ្វើឲ្យ ជាក់ច្បាស់នូវបរមត្ថសច្ចផ្លូវកាយ ។ ម្យ៉ាងទៀត ដោយបទនេះ ព្រះបច្ចេកសម្ពុទ្ធសម្តែងដល់សេចក្តីព្យាយាម ដែលសម្បយុត្តដោយមគ្គ ។ សេចក្តី ព្យាយាមនោះ ឈ្មោះថា ទឡ្ហ ព្រោះដល់នូវការបរិបូណ៌ក្នុងការចម្រើន ភាវនា និងឈ្មោះថា និក្កមោ ព្រោះចេញចាកធម៌ដែលជាសត្រូវ ដោយ ។ ប្រការទាំងពួង ។ ព្រោះដូច្នោះ ទើបលោកពោលថា ទឡ្ហនិក្កមោ ព្រោះ ជាអ្នកមានការដល់ព្រមដោយធម៌នោះ មានសេចក្តីព្យាយាមមាំទាំ ។ បទថា ថាមពលូបបន្នោ បានដល់ ដល់ព្រមដោយកម្លាំងកាយ និងកម្លាំងញាណ ក្នុងខណៈនៃមគ្គ ។ ម្យ៉ាងទៀត ដល់ព្រមដោយកម្លាំងដែលជាថាមពល ឈ្មោះថា ថាមពលូបបន្នោ ។